CamNews

ថេបប្ល៊ែត 

iPad ត្រូវបានរំលឹកដល់​ តាំងពីឆ្នាំ1983

iFan កំពុងរៀបចំពិធីរំលឹកខួបមួយឆ្នាំការស្លាប់របស់ Steve Jobs នៅថ្ងៃទី 5/10 ស្អែកនេះ។
ទន្ទឹមនឹងការរៀបចំពិធីនេះ ក៏បានលេចចេញព័ត៌មានពិសេសមួយ ឲ្យយើងទាំងអស់គ្នាបាន
ដឹងថា iPad ត្រូវបាន Steve Jobs រំលឹកដល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយតាំងពីឆ្នាំ1983
មកម្ល៉េះ។
Steve Jobs មាននិយាយថា: “យុទ្ធសាស្រ្តរបស់ Apple ពិតជាសាមញ្ញ។ ពួកយើងចង់បង្កើត
នូវកុំព្យូទ័រដ៏អស្ចារ្យមួយ ដែលមានទំហំប៉ុនសៀវភៅសរសេរ។ អ្នកប្រើប្រាស់ចំណាយពេល
តែ 20នាទីប៉ុណ្ណោះ ដើម្បីរៀនពីរបៀបប្រើប្រាស់វា ហើយអាចយកវាតាមខ្លួនគ្រប់ទីកន្លែង
ទាំងអស់។ ពួកយើងនឹងបញ្ចេញវានៅលើទីផ្សារនៅក្នុងសតវត្សន៍នេះ។ ពួកយើងនឹងបំពាក់
នូវបច្ចេកវិទ្យាទូរស័ព្ទក្នុងឧបករណ៍នេះ ដើម្បីឲ្យអ្នកប្រើប្រាស់ឈប់បារម្ភពីការភ្ជាប់អ៊ីនធឺណេត
ទៀត”៕
Steve Jobs កំពុងថ្លែងការណ៍នៅមហាវិទ្យាល័យ Carolina ឆ្នាំ1983
កាសែតមួយនេះបានបង្ហាញឲ្យដឹង ពីគំនិតច្នៃប្រឌិតជាច្រើនដែល Steve Jobs បានគិតដល់
តាំងពីឆ្នាំ1983, ដែលក្នុងនោះសេចក្តីថ្លែងការណ៍ដំបូងគឺនិយាយពីឧបករណ៍
មួយដែល
ក្រោយមកយើងទាំងអស់គ្នាបានហៅវាថា iPad
iPad
ដោយ៖ សិលា
ប្រភព៖ K14 & TTE

Tags: iPad mentioned since 1983 apple hightech