Droid DNA គឺជាស្មាតហ្វូន Android អេក្រង់ធំទំហំ 5 inch Full HD តាមគំរោងនឹងត្រូវ
បាន HTC និង Verizon ធ្ចើការបង្ហាញខ្លួននៅថ្ងៃស្អែកទី13/11 នៅសហរដ្ឋអាមេរិច។
ជាក់ស្តែង រូបភាពពិតប្រាកដស្តីពី Droid DNA បានធ្លាយចេញរូបរាងនៅលើអ៊ីធឺណេត។ ចំណែក
ឈ្មោះហៅជាផ្លូវការ Droid DNA ក៍ត្រូវបានលេចចេញនៅលើគេហទំព័រ Verzion។
បើតាមរូបភាព និងព័ត៌មានស្តីពីរូបសណ្ឋានដែលបានលេចចេញ Droid DNA គឺជា Version ផ្សេង
មួយទៀតពី J Butterfly ដែលត្រូវបាន HTC ធ្វើការបង្ហាញណែនាំមុននេះមិនយូរប៉ុន្មាន។ ផលិត
ផលលេចធ្លោត្រង់វាជាស្មាតហ្វូនដំបូងនៅលើពិភពលោក ដែលមានអេក្រង់ទំហំ 5 inch មានកំរិត
ពន្លឺ Full HD 1080p។ ក្រៅពីនេះ វាបានបំពាក់នូវ CPU Quad Core Qualcomm Snapdragon S4
Pro, RAM 2 GB, ខ្ពស់ជាងម៉ូដែលមុនៗដូចជា One X រឺ One X+។
រូបភាពពិតប្រាកដរបស់ HTC Droid DNA, Model ថ្មីមួយដែលជិតធ្វើការបង្ហាញខ្លួន
កាលពីពេលមុន HTC និង Verizon បានប្រកាសថា នៅថ្ងៃទី 13/11 ឯទីក្រុង New York (អាមេរិច)
ពួកគេនឹងធ្វើការបង្ហាញខ្លួនផលិតផលពិសេសមួយ ដែលត្រូវបានចាត់ទុកថាជាស្មាតហ្វូនដ៏អស្ចារ្យ
នៅចុងឆ្នាំ 2012 នេះ៕
ដោយ៖ សិលា
ប្រភព៖ VE