CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia, Huawei ព្រួតដៃគ្នា ដាក់មួយកប់ៗដល់ HTC

បណ្តាស្មាតហ្វូន Lumia លេចធ្លោជាមួយនឹង សមត្ថភាព TouchScreen យ៉ាង Smooth ដែលអ្នក ប្រើប្រាស់អាចពាក់ស្រោមដៃ ពេលប្រើប្រាស់ស្មាតហ្វូនបាន យ៉ាងងាយស្រួល ដូចធម្មតា។ ប៉ុន្តែ ប្រហែលជា HTC បានភ្លេចឈឹងនូវបញ្ហានេះហើយមើលទៅ បានជាបង្កើតជាកំហុសគួរឲ្យ អាម៉ាសមួយ  ពេលដែល អាប់ឌេត Status នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter។

កាលពីថ្ងៃទី ១៤ ខែមករា កន្លងទៅនេះ HTC រុស្ស៊ី បានចោទជាសំណួរ ទៅអ្នកគាំទ្រនៅលើ Twitter ផ្លូវការរបស់ខ្លួនថា "តើត្រូវធ្វើដូចម្តេច ដើម្បីប្រើប្រាស់ទូរស័ព្ទរបស់អ្នក នៅក្នុងអាកាស ធាតុ ដ៏ត្រជាក់ បើសិនជាអ្នក មិនចង់ដោះស្រោមដៃចេញនោះ"? ដែលក្នុងនោះមានភ្ជាប់មក ជាមួយនឹងរូបភាព HTC One ផងដែរ ។

មនុស្សភាគច្រើន ពិតជាមិនយល់ថា តើ HTC កំពុងគិតឃើញពីអ្វីនោះទេ បានជាសរសេរ ចេញនូវសំណួរនេះឡើង ក្នុងពេលដែលអ្នកណាៗ ក៏បានដឹងដែរថា HTC One មិនមានសមត្ថ ភាព អាច Touch ប្រើប្រាស់ Apps បាននៅលើអេក្រង់ ពេលពាក់ស្រោមដៃឡើយ (លើកលែង ប្រើស្រោមដៃដែលមានលក្ខណៈ ពិសេស)។ រឿងដែលចាប់អារម្មណ៍នោះ នៅចំពោះមុខនៃ សំណួររបស់ HTC, ខាង Nokia ឯណោះមិនបានបង្អង់ឲ្យ HTC រង់ចាំចម្លើយយូរឡើយ ពោល បានឆ្លើយតបភ្លាមៗមកវិញ ផងដែរ។

Nokia បានផ្ញើសារតបមក HTC វិញថាៈ "Quietly enjoy" ដោយភ្ជាប់មកជាមួយនឹងរូបភាព Lumia 520 តំលៃថោក ដែលត្រូវបានប្រើ ដោយអ្នកប្រើប្រាស់កំពុងតែពាក់ស្រោមដៃ។ ប្រាកដណាស់ ចម្លើយរបស់ Nokia ពិតជាធ្វើឲ្យបុគ្កលិក HTC មិនតិចនាក់ឡើយ មានការខឹងសម្បារ។

រឿងនេះ មិនបានបញ្ឈប់នៅត្រឹមតែ Nokia ប៉ុណ្ណោះទេ ខាង Huawei ក៏ចូលខ្លួនមកសុំឆ្លើយ សំណួរ របស់ HTC ផងដែរ ដោយផ្ញើសារតបទៅ HTC និង Nokia ជាមួយនឹងរូបភាពស្មាតហ្វូន Ascend P6 កំពុងត្រូវបានប្រើ ដោយពាក់ស្រោមដៃដែរ។

ច្បាស់ណាស់ដែលថា នៅក្នុងប្រទេសមួយដែលមានអាកាសធាតុ ត្រជាក់ខ្លាំង ដូចជាប្រទេសរុស្ស៊ី នេះ ស្មាតហ្វូនដែលអាចប្រើប្រាស់បាន ក្នុងពេលដែលពាក់ស្រោមដៃ ពិតជាតម្រូវការមួយ ដែល ចាំបាច់ ហើយនេះគឺជាការមានប្រៀបរបស់ Nokia និង Huawei មកលើ HTC៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Nokia Huawei HTC one Smartphone Hightech