CamNews

ទូរស័ព្ទ 

Test ភាពរឹងមាំរបស់ Nokia 920 ដោយញញួរ និងកាំបិត

ក្រោយពីការពិសោធន៍សាកល្បងដោយទម្លាក់ពីកំពស់ផ្សេងៗគ្នាមក ភាពរឹងមាំរបស់
Nokia
Lumia 920 ត្រូវបានបន្តការសាកល្បងដោយប្រើកាំបិតកូស កាប់ រឺប្រើញញួរ
ដំលើអេក្រង់
មិនតែប៉ុណ្ណោះថែមទាំងប្រើធ្វើជាញញួរដំដែកគោលដោយផ្ទាល់ថែម
ទៀតផង។

នៅក្នុងការពិសោធន៍លើកមុនរបស់ Phone Buff, Lumia 920 បានបង្ហាញពីភាពរឹងមាំធន់គួរសម
ក្រោមការទម្លាក់ពីកំរិតកំពស់ផ្សេងៗគ្នា។ ប៉ុន្តែនៅក្នុងវីដេអូថ្មីនេះ ស្មាតហ្វូន Windows Phone 8
របស់ Nokia ត្រូវបានធ្វើការពិសោធន៍តាមរយះការ "test" ដែលធ្ងន់ធ្ងរជាងមុន។ សំបករបស់ស្មាត
ហ្វូនត្រូវបានវាស់ភាពរឹងមាំដោយឧបករណ៍មួយចំនួនដូចជា កូនសោរ រឺប្រើកាំបិតកូសកាប់ពីលើ
ហើយក្រោយមកអេក្រង់ 4,5 inch បច្ចេកវិទ្យា PureMotion HD+ ត្រូវបានពិសោធដោយយកញញួរ
មកដំ។ សំរាប់ការពិសោធន៍ចុងក្រោយដែលធ្ងន់ធ្ងរជាងគេនោះ គឺការយក Lumia 920 ធ្វើជាញញួរ
ដោយដំដោយផ្ទាល់ទៅលើដែកគោលតែម្តង។

ជាក់ស្តែង បណ្តាការពិសោធន៍ខាងលើនេះ មិនបានធ្វើឲ្យស្មាតហ្វូនប្រើ Windows Phone 8 របស់
Nokia ខូចអ្វីឡើយ។ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: Nokia Lumia 920 Hammer & Knife Scratch Test smartphone hightech