អស់រយះពេលជិតមួយខែ ក្រោយពីបង្ហាញខ្លួន HTC One ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុមទូរស័ព្ទ
មកពីតៃវ៉ាន់ បានបង្ហាញណែនាំបន្តនូវ Version Developer របស់ស្មាតហ្វូនស៊េរីខ្ពស់នេះ។ ក្នុងនោះ
HTC One Version Developer នឹងនៅតែ Support ដោយកម្មវិធី HTCdev ( www.HTCdev.com )
ដែលអនុញ្ញាតដល់អ្នកបង្កើតកម្មវិធី អាចរកប្រាក់កំរៃបាន តាមរយះការអភិវឌ្ឍន៍ទៅលើ Software
ក៏ដូចជា Hardware នៅលើស្មាតហ្វូន។
បើនិយាយពីចំនុចពិសេស Hardware, One Developer គឺវាប្រហាក់ប្រហែលទៅនឹង One ដែរ ប៉ុន្តែ
bootloader របស់ស្មាតហ្វូន នឹងត្រូវបាន Unlock រួចជាស្រេច។ ទន្ទឹមនឹងនោះ ស្មាតហ្វូននេះ ក៏មាន
រន្ធ SIM ដែល Support ជាមួយ Band ដូចខាងក្រោម:
ជាចុងក្រោយ HTC បានឲ្យដឹងថា HTC One Version Developer នឹងមានតំលៃលក់ 649$ ហើយវា
នឹងត្រូវដាក់លក់ភ្លាម នៅពេល One បង្ហាញខ្លួននៅលើទីផ្សារ៕
ដោយ៖ សិលា
ប្រភព៖ TTE