CamNews

ទូរស័ព្ទ 

បុគ្គលិក Apple កំណត់បញ្ជាក់ថា iPhone 6 ដែល Jimmy កាន់ គឺរបស់ពិត

មនុស្សជាច្រើននាក់ បានបង្ហាញពីការងឿងឆ្ងល់ ក្រោយពីការលេចចេញនូវរូបភាពនៃឧបករណ៍មួយ ដែលត្រូវបានគេចាត់ទុកថាជា iPhone 6 ក្បែរតារាចម្រៀង និងសម្តែងតៃវ៉ាន់ល្បីម្នាក់គឺលោក Jimmy។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ បុគ្គលិកម្នាក់របស់ Apple នៅទីក្រុងហុងកុង បានបញ្ចេញមតិបញ្ជាក់ ពីបញ្ហានេះ។ ក្នុងនោះ បណ្តាគំរូ iPhone ដែលបាននិយាយនេះ ត្រូវបានយកចេញមកក្រៅ ក្នុងគោល បំណងចម្បងគឺ ធ្វើពិសោធ។ នេះអាចនិយាយបានថា វាជា iPhone 6 ដែលកំពុងស្ថិតក្នុងទម្រង់ Beta។

រូបភាព Jimmy បង្ហាញខ្លួន ដៃកាន់ iPhone 6 មុននេះប៉ុន្មានថ្ងៃ

កាលពីពីរឆ្នាំមុន Jimmy ក៏បានធ្វើឲ្យគេមានការភ្ញាក់ផ្អើល នៅពេលដែលបង្ហាញខ្លួនជាមួយ iPhone 5 របស់ Apple។ ផលិតផលនេះ ក្រោយមកក៏បានបង្ហាញខ្លួន ត្រឹមត្រូវដូចទៅនឹងអ្វីដែលគេប៉ាន់ស្មាន។ តាមរយះកត្តានេះ លទ្ធភាពខ្ពស់ដែល iPhone 6 នឹងមានការរចនាម៉ូតដូចទៅនឹង iPod Touch, មាន អេក្រង់ទំហំ 4,7 inch និងកម្រាស់ប្រហែល 7 mm។

ក្រៅពីនេះ បុគ្គលិករបស់ Apple នៅហុងកុងនៅបានរំលឹកដល់រឿងដែល iPhone ជំនាន់បន្ទាប់នឹងមាន អេក្រង់ 2K Quad HD។ ជាក់ស្តែង បុគ្គលនេះមិនបានបង្ហើបឲ្យដឹងថា ប្រភេទអេក្រង់និយាយខាងលើ សម្រាប់ម៉ូដែល 4,7 inch ឬ 5,5 inch នោះទេ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Apple employee iPhone 6 Jimmy Smartphone Hightech