CamNews

ព័ត៌មានបច្ចេកវិទ្យា 

CEO Google បានបញ្ជាក់ថា Glass ប្រើប្រព័ន្ធប្រតិបត្តិការ Android

នៅកន្លែងកិច្ចប្រជុំភាគទុនិក ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Google លោក Larry Page  បានឱ្យ
ដឹងថា
Google Glass ប្រើប្រព័ន្ធប្រតិបត្តិការ Android កាលពីមុនមានពាក្យចចាមអារាមខ្លះថា
Google Glass ប្រើប្រព័ន្ធប្រតិបត្តិផ្ទាល់ខ្លួនមួយ ប៉ុន្តែពាក្យសំដីរបស់ Page ធ្វើឲ្យពាក្យចចាមអារាម
ទាំងនោះស្ងប់ស្ងាត់ទាំងស្រុងទៅវិញ។
ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android គឺមានអត្ថន័យ
យ៉ាងធំធេង
សំរាប់ផលិតផលថ្មីមួយដូចជា Glass

សូម្បីតែ វាគឺជា Version កំណែប្រែរបស់ Android, បណ្តាអ្នកអភិវឌ្ឍន៍ ទោះមានតិចឬច្រើន បាន
ស៊ាំជាមួយ OS នេះ។ តាមរយះកត្តានេះ
ដំណើរការនៃការអភិវឌ្ឍន៍ Software មានភាពងាយស្រួល
ជាង ក្នុងការសាកល្បងជាមួយ
ប្រព័ន្ធប្រតិបត្តិការប្លែកថ្មីមួយទៀត សមត្ថភាពក្នុងការទំនាក់ទំនង
គ្នា
រវាងកម្មវិធីនៅលើ Glass ជាមួយនឹងកម្មវិធីនៅលើទូរស័ព្ទទំនើប, Tablet Android ក៏មានភាព
ងាយស្រួលដែរ


លើសពីនេះទៀត ព័ត៌មាននេះក៏បានបង្ហាញថា ប្រព័ន្ធប្រតិបត្តិការ Android មានសមត្ថភាពផ្លាស់
ប្តូរទ្រង់ទ្រាយខ្ពស់
និងអាចត្រូវបានប្រើនៅក្នុងប្រភេទឧបករណ៍ផ្សេងគ្នាជាច្រើន តើថ្ងៃក្រោយ
Google
អាចនឹងនាំប្រព័ន្ធប្រតិបត្តិការ Android ទៅបំពាក់នៅលើនាឡិកាឆ្លាតវៃ (SmartWatch)
ដែរ ឬក៏អត់ហ្ន៎?

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Google CEO Glass Android OS hightech