យោងតាមព័ត៌មានពីក្រុមហ៊ុនលក់រាយមួយ នៅប្រទេសអង់គ្លេស ក្រុមហ៊ុន HTC កំពុងប្រញាប់
ប្រញាល់ បង្ហើយកិច្ចការចុងក្រោយ ដើម្បីបញ្ចេញកំណែប្រភេទតូចនៃ HTC One M8 ។ តាមការ
សន្និដ្ឋាន កំណែនេះអាចនឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីខែមិថុនា ឬខែ កក្កដាខាងមុខ។
HTC One M8 Mini ក៏នឹងមានរចនាស្រដៀងនឹង HTC M8 ដោយសម្បករបស់វា ធ្វើអំពីអាលុយ
មីញូម ប្រព័ន្ធសម្លេង Boomsound ហើយគ្រាប់ចុចថាច់ស្គ្រីនចំនួន ៣ នឹងត្រូវបានយកទៅដាក់
នៅលើអេក្រង់វិញ។ ប៉ុន្ដែ ទំហំអេក្រង់ នឹងតូចជាង HTC M8 គឺប្រហែល 4,5 inch និងរីសូលូសឹន
720x1280 pixel ។
ព័ត៌មានមុននេះ បានឱ្យដឹងថា HTC One M8 Mini បំពាក់ប្រូសេសឺរ dual-core Snapdragon 400
កម្រិត 1,4 GHz, RAM 1 GB និងអង្គចងចាំក្នុងម៉ាស៊ីន 16 GB អាចបន្ថែមដោយអង្គចងចាំខាងក្រៅ។
ក្រៅពីនេះ One (M8) នៅតែប្រើកាមេរ៉ា Ultrapixel ក្នុងនោះ ៖ កាមេរ៉ាក្រោយ 13 MP និងកាមេរ៉ា
មុខ 5 MP ។ ចំណែកកាមេរ៉ាគូ HTC ប្រហែលមិនបំពាក់លើ HTC One M8 Mini ព្រោះចង់រក្សាជា
ចំណុចពិសេស សម្រាប់កំពូលស្មាតហ្វូន HTC One របស់ខ្លួន។ នៅពេលបង្ហាញខ្លួន HTC One M8
Mini នឹងដំណើរការដោយ Android 4.4.2 KitKat និងអ៊ីនធឺរហ្វេស HTC Sense UI 6.0 រួមនឹង Blink
feed ។
បច្ចុប្បន្ន តម្លៃរបស់ ផលិតផលនេះ មិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយ។ ប៉ុន្ដែ HTC One M8 mini
ត្រូវគេសង្ឃឹមថា នឹងនាំមកនូវទំនោរថ្មី សម្រាប់ទីផ្សារស្មាតហ្វូន ប្រភេទមធ្យម ដោយសារវាបំពាក់
បច្ចេកវិទ្យា រួមនឹងចំណុចជាច្រើន ដូចទៅនឹងរាមច្បងរបស់វា។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GSM/PhoneArena