CamNews

ទូរស័ព្ទ 

លេចមុខពេញលេញ កំពូលស្មាតហ្វូន The All New HTC One

ស្មាតហ្វូន The All New HTC One នឹងក្លាយជា “មេទ័ព” របស់  HTC និងល្បីឈ្មោះក្នុងចំណោម
ទូរស័ព្ទលំដាប់គុណភាពខ្ពស់បំផុត សម្រាប់ឆ្នាំ ២០១៤។

កំពូលផលិតផលក្នុងឆ្នាំនេះ របស់ HTC គឺ The All New HTC One ជាកំពូលទូរស័ព្ទឆ្លាតវៃ បន្ទាប់
ពី HTC One ទើបបានបង្ហាញនូវរូបរាងនៃស្មាតហ្វូននេះ ដោយរូបភាពពេញលេញ តាមរយៈរូប
ថតពិតៗ និងច្បាស់។ ក្នុងបណ្ដារូបថតនេះ គេឃើញថា The All New HTC One មិនមានចំណុច
ខុសគ្នាច្រើនប៉ុន្មាន បើធៀបនឹងព័ត៌មានដែលបានបែកធ្លាយ និងពាក្យចចាមអារ៉ាមមុននេះ ដោយ
សារសម្បករបស់វា ធ្វើអំពីអាលុយមីញូម   ដ៏ស្រស់ស្អាត ដូចទៅនឹង  HTC One   ប៉ុន្ដែ មានរូប
រាងតូចជាង។

ផ្នែកខាងមុខរបស់ម៉ាស៊ីន មានអេក្រង់ធំ (5 inch) មានឧបករណ៍បំពងសម្លេង Boom Sound រួមនឹង
កាមេរ៉ាសេនសឺរ 5 megapixel ខណៈដែលផ្នែកខាងក្រោយ មានកាមេរ៉ា UltraPixel ចំនួន ២ និង
ភ្លើង flash LED មួយគូ ដើម្បីបង្កើនសមត្ថភាពថតរូប។

ពាក្យចចាមអារ៉ាមមុននេះ ឱ្យដឹងថា The All New One នឹងត្រូវបានបំពាក់ប្រូសេសឺរ Snapdragon
800 ឬអាចជា Snapdragon 805 និង RAM 2 GB   ចំណែកថ្ម  អាចមានថាមពលកម្រិត 2.900
mAh។ ស្មាតហ្វូននេះ  នឹងដំណើរការដោយប្រព័ន្ធ   Android 4.4 KitKat នៅលើ interface  HTC
Sense 6 ។

ថ្មីៗនេះ HTC បានកំណត់ថ្ងៃជាក់លាក់ ដើម្បីបញ្ចេញស្មាតហ្វូន HTC The All New One នោះគឺ ថ្ងៃ
ទី ២៥ មិនាខាងមុខ។

 



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk


Tags: The All New HTC One HTC UltraPixel HTC One