ដំណាក់កាលនៃការបង្ហាញផលិតផលរបស់ BlackBerry ទើបតែត្រូវបានលេចធ្លាយនៅលើ
គណនី Twitter សម្ងាត់មួយ បានបង្ហាញពីផលិតផលមួយចំនួនដែលនឹងជិតបង្ហាញខ្លួន របស់
ក្រុមហ៊ុនទូរស័ព្ទកាណាដា។ បើតាមអ្វីដែលលេចចេញនេះ BlackBerry នឹងបង្ហាញនៅលើទី
ផ្សារ នូវគំរូ Tablet 10 inch មួយ, គំរូ phablet មួយ និងគំរូឧបករណ៍ Touchscreen ប៉ុន្តែនៅប្រើ
ប៊ូតុង QWERTY ក្នុងរង្វង់រយះពេលមួយឆ្នាំទៅមុខទៀត។
ជាក់ស្តែងក្នុងចំណោមផលិតផលទាំងនេះ ផលិតផលដែលមានការចាប់អារម្មណ៍ជាងគេនោះ
គឺ phablet ថ្មី (អាចមានឈ្មោះថា U10) ដែលអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ រឺដើមឆ្នាំ 2014។
បើតាមរូបភាពនៃដំណាក់កាលបង្ហាញផលិតផល លទ្ធភាពច្រើន U10 នឹងមានទំហំអេក្រង់ធំជាង
5 inch ។ ឧបករណ៍ចុងក្រោយ ដែលបានលេចធ្លាយនោះគឺគំរូ R10 ជាមួយប៊ូតុង QWERTY ដូច
នឹង Q10 ដែរ ប៉ុន្តែវាមានអេក្រង់ធំជាង។ នេះអាចជាឧបករណ៍ស៊េរីមធ្យមដែល CEO Thorsten
Heins បានសន្យានឹងធ្វើការបង្ហាញខ្លួនកាលពីពេលមុន។
បច្ចុប្បន្ននេះ App Store របស់ BlackBerry World មានដល់ចំនួន 100.000 Applications ក្នុងនោះ
មាន20% ចំនួន Applications បានប្តូរមកពី Android។ ក្នុងនោះស្មាតហ្វូន Q10 របស់ក្រុមហ៊ុន នឹង
ចេញលក់នៅលើទីផ្សារនៅខែមេសាខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ Zng