CamNews

ព័ត៌មានបច្ចេកវិទ្យា 

Google និង Audi នឹងប្រកាសគម្រោងនាំយក Android ដាក់ក្នុងរថយន្តនៅ CES 2014

ថ្មីៗនេះ Google កំពុងតែផ្តោតចិត្តគំនិតទៅលើគម្រោងធំមួយ ក្នុងការដែលនាំយកប្រព័ន្ធប្រតិបត្តិ ការ Android ដាក់បញ្ចូលទៅក្នុងបណ្តារថយន្ត ដែលកំពុងប្រតិបត្តិការគ្រប់ទីកន្លែងទាំងអស់ នៅ លើពិភពលោកនេះ។ យក្សបច្ចេកវិទ្យារបស់អាមេរិចមួយនេះ បានចាប់ផ្តើមប្រកាសបង្ហាញ នូវ ការសហការ រួមគ្នាជាមួយ Audi នៅឯពិព័រណ៌ CES 2014 ដែលនឹងប្រារព្ធធ្វើឡើងនៅខែក្រោយ នេះ។

បើតាមប្រភពពី Wall Street Journal, Google បានរំពឹកទុកថា នឹងធ្វើឲ្យ Android ក្លាយជាប្រព័ន្ធ ប្រតិបត្តិការ បញ្ជាប្រព័ន្ធព័ត៌មានកំសាត្ត (Entertainment) នៅក្នុងរថយន្ត។ វានឹងត្រូវបានប្រើនៅ លើ Hardware ដែលបានបំពាក់រួចជាស្រេចនៅក្នុងរថយន្ត គឺមិនមែននៅលើទូរស័ព្ទ ដូចសព្វថ្ងៃ នេះទេ។



ការសហាការគ្នានេះ ក៏មានការចូលរួមពី NVIDIA ហើយក៏នឹងមានបំពាក់បន្ថែមនូវប្រព័ន្ធមួយ ដែល មានលទ្ធភាព Support ការស្វែងរកទីតាំង អាចភ្ជាប់ និងអន្តរាគមន៍ចូលក្នុង Application កំសាន្ត ផ្សេងៗ ពីបណ្តាឧបករណ៍ Mobile កាន់ដៃ របស់អ្នកបើកបរបាន ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Google Audi Android OS on a car CES 2014 Hightech