CamNews

ថេបប្ល៊ែត 

Tablet ប្រើប្រព័ន្ធប្រតិបត្តិការ OS X Mountain Lion មានតំលៃចាប់ពី 3.500 USD

ក្រុមហ៊ុនផលិត Tablet  ModBook Pro ចាប់ផ្តើមទទួលការកុម្មង់ទិញចាប់ពីថ្ងៃនេះ
តទៅហើយ។

តាម Engadget, ក្រៅពីលុយដែលត្រូវទិញឧបករណ៍នេះចំនួន 3.500 USD (បីពាន់ប្រាំរយដុល្លារ)
អតិថិជននឹងត្រូវកក់លុយថែមចំនួន 500 USD ថែមទៀត។ តាមគំរោងគំរូ Tablet ប្រើប្រព័ន្ធប្រតិ-
បត្តិការ OS X Mountain Lion  នឹងបានដល់ដៃអតិថិជននៅខែក្រោយ។

ModBook Pro មានតំលៃចាប់ពី 3.500 USD

ModBook Pro ត្រូវបានគេចាត់ទុកថាជា Version Tablet របស់ MacBook Pro។ ផលិតផលនេះ
ត្រូវបានបំពាក់នូវ CPU Intel Core i5 ល្បឿន 2,5 GHz (អាចនឹងដំឡើងដល់ Core i7 2,9 GHz)
ជាមួយនឹង RAM ឡើងដល់ 16 GB ដែលក្នុងនោះ Drive SSD របស់ម៉ាស៊ីនមានទំហំ 64 GB,
អាចដំឡើងដល់ 480 GB ហើយ Model នេះមានភ្ជាប់មកជាមួយនឹងប៊ិច Tochscreen Wacom
ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: tablet OS X Mountain Lion ModBook Pro hightech