CamNews

ទូរស័ព្ទ 

HTC កំពុងអភិវឌ្ឍស្មាតហ្វូនមួយដូច One ប៉ុន្តែប្រើ Windows Phone 8 GDR3 ?

តាមគេហទំព័រ Neowin.net, HTC កំពុងតែអភិវឌ្ឍឧបករណ៍មួយប្រើ Windows Phone 8 ដែល
មានរូបរាងខាងក្រៅស្រដៀងនឹង HTC One (ប៉ុន្តែមិនដូចទាំងស្រុងនោះទេ)។ ឧបករណ៍នេះ
ត្រូវបានគេកំណត់ថានឹងប្រើ អេក្រង់ទំហំចន្លោះពី 4" ដល់ 5" និងមានសំបកធ្វើពីលោហធាតុ។
បច្ចេកវិទ្យាសម្លេង Beats Audio ក៏នឹងមានមុខនៅលើឧបករណ៍នេះ ដូចនឹង HTC 8S និង 8X
ផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា វានឹងមកជាមួយនឹង Windows Phone 8 GDR3 - Version
Update ដែលត្រូវបានចចាមអារាមថានឹង Support បណ្តាឧបករណ៍ដែលមានទំហំអេក្រង់ពី
5-6" និងកំរិតពន្លឺ Full-HD

រូបភាពតំណាង

លទ្ធភាពច្រើន (បើទោះជាមិនទាន់បានបញ្ជាក់ច្បាស់លាស់) HTC នឹងបំពាក់បច្ចេកវិទ្យាកាមេរ៉ា
Ultrapixel ដល់គំរូ Windows Phone អាថ៌កំបាំងនេះ។ វាត្រូវបានសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅ
ចុងឆ្នាំនេះ ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: HTC One Windows Phone 8 smartphone hifghtech