CamNews

ផលិតផលថ្មី 

Mozilla បញ្ចេញកំណែ Firefox ជាបន្ដបន្ទាប់

ក្រុមហ៊ុន Mozilla បានធ្វើឱ្យអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបញ្ចេញ
កំណែរបស់ Firefox ជាបន្ដបន្ទាប់ ជាក់ស្ដែង ថ្មីៗនេះ Firefox ក៏បានបញ្ចេញកំណែសាក
ល្បងដំបូងរបស់ Firefox 11 រួមជាមួយនឹងកំណែ Firefox 8 ថ្មីបំផុតផងដែរ ។

ប៉ុន្មានថ្ងៃក្រោយពីបានបញ្ចេញកំណែចុងក្រោយរបស់ Firefox 9 (Beta) ក្រុមហ៊ុន Mozilla
ក៏បានបន្ដធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនត្រូវភ្ញាក់ផ្អើល ជាមួយនឹងល្បឿននៃការបញ្ចេញកំណែ
ដំបូងរបស់ Firefox 11 ។

វត្ដមានរបស់ Firefox 11 នឹងជួយឱ្យអ្នកប្រើប្រាស់បានទទួលបទពិសោធពីការផ្លាស់ប្ដូរថ្មីបំផុត
ដែល Mozilla បានបំពាក់សម្រាប់ browser របស់ខ្លួន។

ក្នុងបណ្ដាចំនុចលេចធ្លោរបស់ Firefox 11 នោះគឺថា Mozilla បានបញ្ចេញកំណែដោយឡែក
សម្រាប់ Windows 32-bit និង Windows 64-bit ជំនួសឱ្យការប្រើប្រាស់រួមដូចមុននាំ។ ជា
មួយនឹងការធ្វើដោយឡែកបែបនេះ វានឹងជួយ Firefox មានភាពសមស្របជាងជាមួយនឹង
Windows ទាំងពីប្រភេទ។

ជាមួលដ្ឋាន Interface របស់ Firefox 11 ពុំមានអ្វីផ្លាស់ប្ដូរសំខាន់នោះទេ បើធៀបនឹងកំណែ
មុនៗ ប៉ុន្ដែ ដោយសារ Firefox 11 ត្រូវបានបង្កើតឡើងយោងទៅលើបច្ចេកវិទ្យាដែលមាន
ស្រាប់ រួមជាមួយនឹងការបំពាក់ និងអភិវឍ្ឍបច្ចេកវិទ្យថ្មីៗបន្ថែមទៀត ហើយបើទោះជាវា
ស្ថិតក្នុងដំណាក់កាលនៃការសាកល្បង តែ Firefox 11 នៅតែបង្ហាញបាននូវលំនឹង និង
ល្បឿនលឿនរបស់ខ្លួន។

ក្នុងខណៈនោះដែរ ការប្រើប្រាស់ឧបករណ៍ពិនិត្យសមត្ថភាពដំណើរការ Sun Spider 3
Firefox 11 អាចបង្ហាញបាននូវពិន្ទុល្អផងដែរ។

ក្រុមហ៊ុន Mozilla បានឱ្យដឹងថា ខ្លួននឹងផ្ដោតសំខាន់ទៅលើល្បឿនប្រតិបត្តិការណ៍ HTML5
នៅលើ Firefox 11 ព្រោះបើតាមក្រុមហ៊ុននេះ HTML5 នឹងត្រូវបានគេមើលឃើញថាជាមូល
ដ្ឋាននៃការអភិវឍ្ឍ វែប នាពេលអនាគត ក្នុងនោះវានឹងជួយឱ្យ Firefox មានភាពនឹងននៅ
ពេលប្រតិបត្តិការណ៍កម្មវិធី និងវីដេអូ ដែលប្រើប្រាស់ HTML5 ។

ទឹន្ទឹមនឹងការបញ្ចេញ Firefox 11 ក្រុមហ៊ុន Mozilla ក៏បានបញ្ចេញកំណែដំបូងរបស់ Firefox 8
ផងដែរ នោះគឺ Firefox 8.0.1 ។

មូលហេតុដែល Firefox ត្រូវធ្វើការបញ្ចេញកំណែថ្មីរបស់ Firefox 8 នោះគឺព្រោះតែមាន
កំហុសមួយចំនួនដែលត្រូវកែលំអឱ្យបានទាន់ពេល នៅពេលដែលវាត្រូវទាន់ត្រូវបាន
អភិវឍ្ឍមុខងារថ្មីៗសម្រាប់បង្កើតបានជាកំណែ Firefox 9 ដូច្នេះ កំណែ Firefox 8.0.1 គឺជា
កំណែបណ្ដោះអាសន្ន ដើម្បីកែលំអកំហុសនៅលើ Firefox 8 ដើម្បីរង់ចាំ Firefox 9 បង្ហាញ
ខ្លួន។

ប្រការខាងលើបានបង្ហាញថា Mozilla កំពុងតាំងចិត្តក្នុងការប្រជែងជាមួយគូប្រជែងនានា
ក្នុងទីផ្សារ browser ដោយក្រុមហ៊ុននេះបានបញ្ចេញកំណែថ្មីៗរបស់ Firefox ជាបន្ដបន្ទាប់
ក្នុងរយៈពេលខ្លី៕



ដោយ​ ៖ សូរីយ៉ា
ប្រភព ៖ Soft4all

Tags: electronicfirefoxbrowserinterfacemozillafirefox 11windows 32-bit