គេហទំព័រ DigiTimes របស់ តៃវ៉ាន់ បានផ្សាយថា ក្រុមហ៊ុនផលិត PC មួយចំនួននឹងកាត់
បន្ថយចំនួន tablet របស់ខ្លួនក្នុងទីផ្សារ ក្នុងឆ្នាំ ២០១២ ដោយសារតែបានដឹងថា ខ្លួនមិន
មានកម្លាំងគ្រប់គ្រាន់ដើម្បីប្រកូតប្រជែងជាមួយគូប្រជែងធំៗក្នុងវិស័យ tablet ។
DigiTimes បានអោយដឹងថា ក្រុមហ៊ុនជាច្រើនដូចជា HP, Dell, Acer និង Asus ជាដើម
បានទទួលស្គាល់ថា ខ្លួននឹងមិនទទួលបានចំណេញច្រើននៅពេលចូលរួមក្នុងទីផ្សារ
tablet ក្រុមហ៊ុនធំៗ ដូចជា Apple, Amazon និង Barnes & Noble ជាដើម ដែលកំពុងកាន់
កាប់នូវប្រព័ន្ធ software សំខាន់ៗដែលពួកគេអាចជាន់ពន្លិចគូប្រជែងបានដោយការបញ្ចុះ
តម្លៃផលិតផល រួចហើយពួកគេនឹងរកប្រាក់ខាតបង់នោះមកវិញដោយការលក់សៀវភៅ
ចម្រៀង និងកម្មវិធីផ្សេងៗ។ល។
ក្រុមហ៊ុន Amazon កំពុងបញ្ចេញលក់ tablet Kindle Fire ក្នុងតំលៃ ២០០ ដុល្លារសម្រាប់ ១
គ្រឿង ខណៈនោះដែរ Barnes & Noble ក៏នឹងបញ្ចេញលក់ Nook Simple Touch ក្នុងតំលៃ
១០០ ដុល្លារ ក្នុង ១ គ្រឿង នាពេលខាងមុខ។ អ្នកវិភាគជាច្រើនបានយល់ថា នៅពេល
អនាគត ក្រុមហ៊ុន Amazon និង Barnes & Noble នឹងផ្ដល់ hardware ជូនអតិថិជនដោយ
ឥតគិតថ្លៃដើម្បីទិញ និងប្រើប្រាស់កម្មវិធី ឬចម្រៀង ជាដើម។ ក្រុមហ៊ុន Apple ក៏កំពុង
កាន់កាប់ ៨០% នៃចំនួនផលិតផលសរុបក្នុងទីផ្សារ tablet។
ប្រការខាងលើ ដូចជាមិនបង្កឱ្យមានការភ្ញាក់ផ្អើលនោះទេ បន្ទាប់ពី HP TouchPad បាន
ទទួលបរាជ័យទាំងស្រុង នៅពេលបានផ្អាកការផលិត tablet ។ ចំណែកក្រុមហ៊ុន RIM ក៏
ព្រមទទួលយកការខាតបង់ក្នុងការលក់ PlayBook ក្នុងតំលៃត្រឹមតែ ២៥០ ដុល្លារ ក្នុង
១គ្រឿងនៅក្នុងសាខាលក់រាយមួយចំនួនដើម្បីបង្កើនការលក់ចេញរបស់ខ្លួន។
ទោះបីជាកំពុងចូលរួមក្នុងទីផ្សារ tablet ក៏ដោយ ប៉ុន្ដែកាលពីខែសីហា អគ្គនាយករបស់ Acer
លោក JT Wang នៅតែអោយតំលៃខ្ពស់ទៅលើប្រភេទ laptop ស្ដើង Ultrabook ។ លោក JT
Wang ជឿរថា ការពេញនិយម tablet នាពេលខាងមុខនឹងត្រូវធ្លាក់ចុះ អតិថិជននឹងវិលមក
ប្រើប្រាស់ laptop ដូចកាលពីដំបូង។
ថ្វីបើក្រុមហ៊ុន Acer មានមានគម្រោងនឹងកាត់បន្ថយការផលិត tablet ក្នុងពេលខាងមុខ ប៉ុន្ដែ
ក្រុមហ៊ុននេះ ប្រកាសថា នឹងចូលរួមក្នុងការផលិតប្រភេទឧបករណ៍ផ្សេងៗក្រៅពី PC ។
ចំពោះ Asus វិញ ក្នុងឆ្នាំ ២០១២ ក៏នឹងបញ្ចេញលក់ tablet ដែលដំណើរការដោយ chip quad
core ផងដែរ។
គេហទំព័រ Guardian របស់ អង់គ្លេស បានផ្សាយអោយដឹងថា បណ្ដាក្រុមអ្នកផលិត tablet នឹង
មិនដកខ្លួនចេញពីទីផ្សារនេះនោះទេ ពួកគេគ្រាន់តែផ្អាកការបញ្ចេញ tablet ដំណើរការដោយ
Android មួយរយៈពេលតែប៉ុណ្ណោះ ក្នុងបំណងដើម្បីរង់ចាំ Windows 8 បង្ហាញខ្លួន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ guardian