ផលិតផលមួយ ក្នុងចំណោមផលិតផល ដែលកំពុងមានការចាប់អារម្មណ៍បំផុត របស់ Sony
នៅពេលអនាគត បានលេចចេញនូវរូបភាពចចាមអារាម។
Honami របស់ Sony ត្រូវបានចចាមអារាមថា ជាស្មាតហ្វូនកាមេរ៉ា ដែលនឹងប្រកួតប្រជែងដោយ
ផ្ទាល់ជាមួយ Galaxy S4 Zoom និង Nokia EOS ដែលនឹងបង្ហាញខ្លួននៅថ្ងៃខាងមុខនេះ។ ជាមួយ
CPU Snapdragon 800 និងអេក្រង់ 5 inch កំរិតពន្លឺ 1080p វានឹងក្លាយជាកំពូលស្មាតហ្វូនមួយ
នៅពាក់កណ្តាលចុងឆ្នាំ 2013 នេះ។
ចំនុចចាប់អារម្មណ៍នៃ Honami គឺប្រាកដជា camera 20MP ជាមួយ Sensor Exmor RS, កាណុង
G Lens, បច្ចេកវិទ្យា Cybershot, អំពូល flash LED និង Xenon រួមជាមួយនឹង chip Sensor រូបភាព
Mobile BIONZ និងកាណុងដាច់ (ដោះបាន)។
បើតាមការសន្និដ្ឋាន Honami អាចចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ទើបបង្ហាញខ្លួន។ ប៉ុន្តែ Sony អាច
នឹងបង្ហាញណែនាំ Honami ឆាប់ៗជាងកាលកំណត់ ដើម្បីធ្វើការប្រកួតប្រជែង ជាមួយ S4 Zoom
និង Nokia EOS៕
ដោយ៖ សិលា
ប្រភព៖ VReview