CamNews

បច្ចេកវិទ្យា 

Amazon ដាក់លក់ tablet Kindle តំលៃ 159 USD

នៅក្នុងការប្រជុំជាមួយអ្នកសារព័ត៌មានជាផ្លូវការ កាលពីព្រឹកព្រលឹមថ្ងៃនេះ (7/9)
Amazon ទើប
តែដាក់បង្ហាញជាផ្លូវការនូវ Version Upgrade នៃស៊េរី Tablet Kindle
Fire។ ផលិតផល
ជំនាន់ថ្មីនេះនៅតែរក្សាឈ្មោះ និងរូបរាងនៅដដែល ប៉ុន្តែធ្វើការ
ផ្លាស់ប្តូរ Hardware ខ្លាំងជាងមុន។

បើតាម CEO Jeff Bezos ផ្សាយពាណិជ្ជកម្ម, Kindle Fire ស៊េរី 2012 នឹងមាន Touchscreen ទំហំ
7 inch, បំពាក់នូវ CPU ខ្លាំងជាងមុន 40%, RAM កើនឡើងទ្វេដង និងថ្មប្រើប្រាស់បានយូរជាង
ជំនាន់មុន។ Kindle Fire ក៏ត្រូវបានអនុញ្ញាត Access បណ្តា software ថ្មីៗរបស់ Amazon ដូចជា
X-Ray for Movies, X-Ray for Books, Immersion Reading, Whispersync for Voice, Kindle Free
Time...

Kindle Fire, tablet តំលៃថោករបស់ Amazon

បើទោះជាមានការអាប់ហ្គ្រេដច្រើនយ៉ាងណាក៏ដោយ ក៏ Amazon មិនបានតំឡើងថ្លៃលក់ឡើយ។
ផ្ទុយទៅវិញ បែរជាបញ្ចុះតំលៃ 40 USD ថែមទៀតសំរាប់ Tablet 7 inch។ Amazon នឹងដាក់លក់
Kindle Fire ក្នុងតំលៃ 159 USD។ ផលិតផលនេះនឹងធ្លាក់ដល់ដៃអ្នកប្រើប្រាស់នៅថ្ងៃទី14/9 ប៉ុន្តែ
អ្នកអាចធ្វើការកុម្មង់ទិញតាមអ៊ីនធឺណេត (Online Shop) ចាប់ពីពេលឥឡូវនេះ៕

 

ដោយ៖ សិលា
ប្រភព៖ K14


Tags: tablet Kindle Fire Amazon cheap price hightech