តាមប្រភពព័ត៌មានពីរូបភាព បានឲ្យឃើញថា ស្មាតហ្វូន Lumia ថ្មីរបស់ Nokia ត្រូវបានកំនត់
ឈ្មោះថា 1020 និងចែកចាយតាមរយះប្រព័ន្ធទូរស័ព្ទចល័ត AT&T អាមេរិច។ ផលិតផលត្រូវ
បានសន្និដ្ឋាន នឹងបង្ហាញខ្លួននៅលើទីផ្សារនៅខែសីហា ខាងមុខនេះ ជាមួយតំលៃលក់ 602
USD គឺថោកជាង Lumia 925 ក៏ដូចជាគូប្រកួតប្រជែង HTC One និង Galaxy S4 ផងដែរ។
ទន្ទឹមនឹងនោះ ព័ត៌មានក៏បានឲ្យឃើញថា Lumia 1020 មានបីពណ៌សំរាប់ជ្រើសរើសគឺ ស ខ្មៅ
និងលឿង។ ក្នុងនោះពណ៌ខ្មៅ និងលឿង គឺដូចទៅនឹងបណ្តារូបភាពចចាមអារាម កាលពីលើក
មុន។
ត្រូវរង់ចាំដល់សប្តាហ័ក្រោយ (11/7) ទើប Nokia ធ្វើការបង្ហាញស្មាតហ្វូន Windows Phone ថ្មី
បំផុត ដែលស្ថិតក្នុងត្រកូល Lumia នៅទីក្រុង New York (សហរដ្ឋអាមេរិច)។ ក្នុងពេលដែល
ការបំពាក់នូវកាមេរ៉ាឡើងដល់ 41 megapixel គឺដូចជា ជាព័ត៌មានពិតប្រាកដហើយនោះ ឈ្មោះ
ហៅរបស់ស្មាតហ្វូន នៅមិនទាន់ច្បាស់នៅឡើយ។ ការដែលស្មាតហ្វូនមានឈ្មោះ Lumia 1020
ឬ Lumia 909 គឺសុទ្ធតែមានមូលដ្ឋាន គួរឲ្យជឿជាក់ ប៉ុន្តែខាង Nokia មិនបានធ្វើការបញ្ជាក់
ទទួលស្គាល់ មែន ឬមិនមែន៕
ដោយ៖ សិលា
ប្រភព៖ VE