CamNews

ថេបប្ល៊ែត 

Tablet Surface នឹងដាក់លក់នៅថ្ងៃរួមគ្នាជាមួយ Windows 8 (26/10)

ក្រុម Software សហរដ្ឋអាមេរិច បានកំនត់ថា Surface, Tablet មួយក្នុងចំណោម
Tablet ពីរគ្រឿង
ដែលគេរង់ចាំបំផុតសព្វថ្ងៃនោះ(មួយទៀតគឺ iPad Mini ដែលព័ត៌
មានចចាមអារ៉ាមថានឹងបង្ហាញ
ខ្លួននៅថ្ងៃទី 12/9) នឹងធ្វើការដាក់លក់ជាមួយប្រព័ន្ធ
ប្រតិបត្តិការថ្មីរបស់ពួកគេ។

"Windows 8 នឹងបញ្ចេញលក់នៅចុងខែតុលាខាងមុខនេះ។ ពេលវេលានោះដែរ ពួកយើងនឹងចាប់
ផ្តើមចែកចាយ Surface - Tablet ដែល Microsoft រចនាម៉ូដ និងផលិតដោយខ្លួនឯង", នេះបើតាម
សេចក្តីប្រកាសរបស់ Microsoft ដែលបានផ្ញើទៅ U.S. Securities and Exchange Commission

ជាក់ស្តែង ផលិតផលថ្មីនោះគ្រាន់តែជា Version ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows RT ជាមួយ
នឹង chip ARM ប៉ុណ្ណោះ។ ចំណែក Surface Pro ដែលបំពាក់ដោយ Ivy Bridge នឹងដាក់លក់ 90 ថ្ងៃ
បន្ទាប់នោះ។

Microsoft Surface

Microsoft បានឲ្យដឹងថា: "តំលៃនៃការលក់ផលិតផលថ្មីនេះ នឹងបង្ហាញឲ្យដឹងនៅជិតដល់ថ្ងៃបញ្ចេញ
លក់។ តំលៃនឹងលក់ប្រកួតប្រជែង ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនដ៏ទៃទៀត។

ក្រុមអ្នកជំនាញវិភាគសង្ឃឹមថា Version ដែលប្រើ Windows RT របស់ Microsoft គួរតែមានតំលៃ
ក្រោម 500 USD រីឯ Version ដែលប្រើ Windows Pro គួរតែមានតំលៃក្រោម 1.200 USD ដូច
ultrabookសព្វថ្ងៃ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Tablet Surface sold with Windows 8 26/10 hightech