CamNews

ព័ត៌មានបច្ចេកវិទ្យា 

តំលៃអាជ្ញាប័ណ្ណខ្ពស់ Windows Phone បាត់បង់អតិថិជនជាច្រើន

បណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន កំពុងនាំគ្នាដកថយជាបន្តបន្ទាប់ពី Windows Phone
ឬឈប់បណ្តោះអាសន្នក្នុងការអភិវឌ្ឍន៍ ផលិតផលថ្មីទៀត។ មានហេតុផលមួយចំនួន ដែល
ជាមូលហេតុ ធ្លាក់ចូលដល់ស្ថានភាពនេះ។ មុនដំបូងគឺ Microsoft ទើបតែទទួលបានទីផ្សារហ៊ុន
3%  ដែលបង្ហាញឲ្យឃើញថា Windows Phone មិនមានកំលាំង ទាក់ទាញក្នុងការប្រកួតប្រជែង
ជាមួយ Android និង iOS ទេ។ ទីពីរ Nokia កំពុងតែក្តោបបានចំណែកយ៉ាងច្រើនរបស់ទីផ្សារ
Windows Phone។ បើតាមឯកសារនៅខែឧសភា ឆ្នាំ ២០១៣ បានឲ្យឃើញថា ក្រុមហ៊ុនហ្វាំង
ឡង់ ដណ្តើមបាន 80% បរិមាណលក់ នៃបណ្តាគំរូ Windows Phone ដែលបានលក់ចេញលើ
ទីផ្សារ។

នៅពេលដែល Windows Phone 8 បង្ហាញខ្លួន HTC និង Samsung សុទ្ធតែបានចូលរួមជាមួយ
Microsoft ក្នុងនោះ HTC Windows Phone 8X ត្រូវបានជ្រើសរើសជាផលិតផលតំណាងឲ្យ
Windows Phone 8។ ដូចគ្នានេះដែរ ចាប់តាំងពីថ្ងៃ WP8 បង្ហាញខ្លួន បណ្តាក្រុមហ៊ុនទាំងនេះ
មិនឃើញមានផលិតស្មាតហ្វូន Windows Phone 8 ណាទៀតឡើយ។ ផ្ទុយទៅវិញ Nokia
បានបញ្ចេញដល់ទៅ ៨គំរូ Windows Phone 8 នៅលើទីផ្សារ។

បណ្តាក្រុមហ៊ុនដូចជា Acer, ASUS និង ZTE សុទ្ធតែមានគំរោងបង្ហាញស្មាតហ្វូនប្រើ WP8
ក្នុងឆ្នាំ២០១៣ នេះ។ តាមប្រភពពី Digitimes បានឲ្យថា ក្រុមហ៊ុនទាំងបីនេះ បានផ្អាកទៅវិញ
នូវគំរោងរបស់ខ្លួន ដោយសារតែ តំលៃអាជ្ញាប័ណ្ណខ្ពស់របស់ Microsoft។

ជាចុងក្រោយ ការដែល Microsoft រក្សាតំលៃ Windows Phone នៅថ្លៃដដែល មិនព្រមចុះនេះ
បានធ្វើឲ្យ ការដែលចង់បង្កើតបណ្តាផលិតផល Windows Phone ឲ្យមានការទាក់ទាញជាពិ
សេសផ្ទាល់ខ្លួននោះ ពិតជាមិនអាចទៅរួចឡើយ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: high copyright Windows Phone hightech