CamNews

សុខភាព 

វិធីងាយៗ ពីរយ៉ាង កំចាត់ស្បែកក្បាលមានអង្គែ និង របកស្បែកក្បាល ក្នុងរយៈពេល ៣០នាទី

អង្គែ គឺជាប្រភេទនៃជំងឺស្បែកក្បាល ដែលបណ្តាលមកពីការរីកលូតលាត់នៃបាក់តេរី និងផ្សិត
ផ្អួរ (ទុកសក់ឱ្យនៅសើមយូរពេក) នៅលើស្បែកក្បាល បង្កឱ្យស្បែកក្បាលកើតមានអង្គែ។ តើ
ស្បែកក្បាល របស់អ្នកកំពុងតែ កើតមានអង្គែ មែនដែរ ឬទេ? ខាងក្រោមនេះ គឺជា វិធីងាយៗ
មួយចំនួន ដើម្បីកំចាត់អង្គែ និង ធ្វើឱ្យស្បែកក្បាលមានក្លិនក្រូចអូប  និង មានសុខភាពល្អ។

១/ ទឹកខ្មេះស៖ គីជាគ្រឿងផ្សំដ៏ល្អបំផុតសំរាប់ព្យាបាលស្បែកក្បាលមានអង្គែ។ទឹកមានផ្ទុក
ទៅដោយសារធាតុអាស៊ីតអាសេទិច ដែលមានតួនាទី ជួយ​កំចាត់បាក់តេរី និងផ្សិតផ្អួរនៅលើ
ស្បែកក្បាលរបស់អ្នក។ សូមយក ទឹកខ្មេះមួយភាគ  លាយជាមួយនឹងទឹក បីភាគ  បន្ទាប់មក
លាបនៅលើស្បែកក្បាលម៉ាស្សាថ្មមៗ រួចលាងសំអាតសក់ ជាមួយនឹងទឹកធម្មតាចេញ។ អ្នក
ក៏លាបទឹកខ្មេះ លើស្បែកក្បាលដោយផ្ទាល់ បន្ទាប់មក រុំជាមួយនឹងកន្សែង  ទុកមួយយប់ រួច
លាងសំអាត សក់ចេញជាមួយនឹងសាប៊ូកក់សក់  នៅពេលព្រឹក។ វិធីនេះ  គឺមានប្រសិទ្ធិភាព
ខ្លាំងបំផុត សំរាប់កំចាត់អង្គែ។

២/ ប្រេងអូលីវ៖ បញ្ហាស្បែកក្បាលស្ងួត (បង្កឱ្យមានអង្គែ)  អាចព្យាបាលជាមួយនឹងប្រេងអូ
លីវ  ដែលក្រែមលាប ស្បែកក្បាលដ៏ប្រសើរ  សំរាប់កំចាត់អង្គែ និង ការរបក ស្បែកក្បាល។
វិធីធ្វើ សូមយកប្រេងអូលីវ ដុតកំក្តៅ រហូតឡើងក្តៅ បន្ទាប់មក ប្រើប្រេងកំដៅ  (ឧណ្ឌៗ) នេះ
មកម៉ាស្សាថ្មមៗ លើស្បែកក្បាលរបស់អ្នក  រួចរុំជាមួយនឹងកន្សែងឱ្យជិត  ទុករយៈពេល ៣០
នាទី ចុងក្រោយ ជូតស្បែកក្បាលឱ្យស្ងួត រួចលាងសំអាត  សក់ចេញជាមួយនឹងទឹកសាប៊ូ ជា
ការស្រេច៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច
-វិធីកំពូល ១៥នាទី ផ្តាច់បារី បានយ៉ាងងាយស្រួល ឆាប់រហ័ស
-វិធីងាយៗ ៤យ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ ស្កប់ស្កល់
-វិធី ពីរយ៉ាង  ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Lifestyle Health Home Remedies for Dandruff