បើទោះជាកំពុងតែជួបបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែ Nokia នៅតែមានទូរស័ព្ទទំនើបក្នុងតារាង
បណ្តាទូរស័ព្ទស្មាតហ្វូន "Hot" បំផុតពេលបច្ចុប្បន្ននេះ នោះគឺ Nokia Lumia 900 និង
Nokia 808 PureView ។
1. Samsung Galaxy S III
គ្មានអ្វីត្រូវភ្ញាក់ផ្អើលនៅពេលដែលគេរំលឹកដល់ឈ្មោះ Samsung Galaxy S III។ វាគឺជាស្មាតហ្វូន
ដែល"Hot" បំផុតនៅក្នុងពេលបច្ចុប្បន្ននេះ។ បើនិយាយពី Hardware ផលិតផលនេះអាចប្រកួត
ប្រជែងជាមួយស្មាតហ្វូនស៊េរីទំនើបបានទាំងអស់ជាមួយនឹងអេក្រង់ធំ 4,8 inch super AMOLED
កំរិតពន្លឺ HD 720p, RAM 1GB, CPU Quad Core Exynos ល្បឿន 1,4 GHz និង Camera ក្រោយ
8 megapixels។
2. Nokia Lumia 900
Nokia Lumia 900 ជាស្មាតហ្វូនដែលមានរូបរាងស្អាត និងត្រូវបានគេដាក់រហស្សនាមថា ជាទូរស័ព្ទ
ដែលរឹងមាំជាងគេលើពិភពលោក។ វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone ជាមួយអេក្រង់
4,3 inch AMOLED ClearBlack, Camera 8 megapixels និង Chip Single Core ល្បឿន 1,4 GHz។
3. HTC One X
ដើម្បីធ្វើការប្រកួតប្រជែងជាមួយគូប្រជែង ផលិតផលនេះបានបំពាក់នូវ HTC Sense 4 ថ្មីបំផុត
អេក្រង់ 4,7 inch កំរិតពន្លឺ HD 720p និងបច្ចេកវិទ្យាថតរូបថ្មី ដែលអាចថតបានដោយល្បឿនយ៉ាង
លឿន បើទោះជាក្នុងលក្ខខណ្ឌពន្លឺមិនគ្រប់គ្រាន់ មិនតែប៉ុណ្ណោះអាចថតរូបបានក្នុងពេលកំពុងថត
វីដេអូផងដែរ។
4. Apple iPhone 4S
ចាប់តាំងពីការបង្ហាញខ្លួននៅឆ្នាំ 2007, iPhone របស់ Apple នៅតែមានការចាប់អារម្មណ៍យ៉ាង
ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ បើទោះជាគូប្រកួតដូចជា Samsung, HTC ចេញលក់ទូរស័ព្ទជា
ច្រើន Model ក្នុងមួយឆ្នាំក៏ដោយ ក៏Apple នៅតែចេញលក់តែមួយស៊េរីប៉ុណ្ណោះក្នុងមួយឆ្នាំ។
ក្រៅពី iOS ដ៏មានប្រជាប្រិយភាព និងងាយស្រួលប្រើ iPhone 4S នៅមានបំពាក់ camera គុណ
ភាពខ្ពស់ សេវាល្អ អេក្រង់ភ្លឺច្បាស់។
5. Nokia 808 PureView
808 PureView ប្រហែលជាមិនសូវមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ស្មាតហ្វូន ប៉ុន្តែបច្ចេកវិទ្យា
camera 41 megapixels របស់វាធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់មនុស្សជាច្រើន។ អាចក្នុង
ពេលអនាគតមិនយូរប៉ុន្មាន ម៉ាស៊ីនថតរូបអាចនឹងក្លាយជាជនរងគ្រោះមួយទៀតរបស់ស្មាតហ្វូន
ដោយសារតែបច្ចេកវិទ្យាថ្មីនេះ៕
ដោយ៖ សិលា
ប្រភព៖ zing