ថ្មីៗនេះ គេហទំព័រ Wall Street Journal (WSJ) បាននាំសំដីនាយក (លាក់ឈ្មោះ) ម្នាក់របស់
HTC បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ បានលក់ស្មាតហ្វូន One សរុបទាំងអស់ប្រហែល
បាន ៥លានគ្រឿងហើយ គិតចាប់ពីពេលវាបង្ហាញខ្លួននៅលើទីផ្សារ កាលពីចុងខែមេសា និង
ដើមខែឧសភា កន្លងទៅនេះ។
ដូច្នេះ មិនទាន់ទាំងបានពេញមួយខែផង បរិមាណ HTC One លក់ចេញបានរង្វង់ ៥លានគ្រឿង
ដែលនេះជាលទ្ធផលមិនអន់ឡើយ សំរាប់ HTC ។
យើងបានធ្លាប់ដឹងហើយថា HTC បានជួបបញ្ហាលំបាកជាច្រើន ស្តីពីឧបករណ៍គ្រឿងផ្សំរបស់
One ដែលធ្វើឲ្យ One ត្រូវបានពន្យារពេលក្នុងការបង្ហាញខ្លួន។ ប៉ុន្តែពេលដែលបានបញ្ចប់រួច
រាល់ ហើយដាក់លក់នៅលើទីផ្សារ HTC One នៅតែលក់ដាច់បានល្អ នៅលើទីផ្សារ បើទោះ
ជា ត្រូវបានចេញយឺតជាង គូប្រជែងគីឡូធ្ងន់ៗ ដូចជា Galazy S4 និង Xperia Z ក៏ដោយ៕
ដោយ៖ សិលា
ប្រភព៖ TTE