CamNews

ផលិតផលថ្មី 

តើអ្នកមានដឹងទេថាAccount Facebookនីមួយៗរបស់អ្នកមានតំលៃប៉ុន្មាន?

សព្វថ្ងៃនេះ មនុស្សភាគច្រើនសុទ្ធតែមានAccount Facebook ហើយមួយចំនួនទៀត
ថែមទាំងមានAccount Twitter, Foursquare, Dropbox, Pinterest...ដូច្នេះអ្នកមាន
ដឹងទេថាAccount Facebook របស់អ្នកមានតំលៃប្រហែលជាង118$ទេ? ប្រសិនអ្នក
ប្រើTwitterគឺមានតំលៃ 0,001$ ។

ចំនួនលុយនេះត្រូវបានwebsite Backupify.com គិតតាមរបៀបយកទឹកប្រាក់សរុបដែលក្រុមហ៊ុន
រកបានចែកឲចំនួនសរុបនៃសមាជិកទាំងអស់។ តាមរបៀបនេះAccount Facebook មានតំលៃថ្លៃ
ជាងគេគឺ118,34$។ ប្រសិនបើអ្នកប្រើTwitter គឺមានតំលៃ0,001$ ចំណែក Foursquare មានតំលៃ
ប្រហែល 0,4$។
ដូច្នេះមានន័យថារាល់ពេលអ្នកបង្កើតAccount Facebook ថ្មីមួយគឺអ្នកបានជួយរកលុយឲFacebook
បានចំនួន118,34$។ប្រហែលជាFacebookមិនភ្លេចគុណអ្នកទាំងអស់គ្នាទេ ដែលបានជួយគាត់ឲ
ក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក៕

ដោយ៖ និស្ស័យ
ប្រភព៖ tte


Tags: account facebook hightech