CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia Bandit 6" នឹងមានឈ្មោះថា Lumia 1520, បង្ហាញណែនាំខ្លួន ថ្ងៃនេះ?

គណនី evleaks ទើបតែបង្ហើបឲ្យដឹងថា ស្មាតហ្វូន Nokia 6 inch ដែលព័ត៌មានចចាមអារាមមាន
ឈ្មោះកូដថា Bandit
នឹងត្រូវបានហៅឈ្មោះផ្លូវការថា Lumia 1520 ក្នុងពេលបង្ហាញខ្លួន។ រឿង
ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនឹងលេចចេញនូវ Version Update GDR3 មួយដល់ Windows
Phone ផ្គត់ផ្គង់កំរិតពន្លឺ 1080
និង CPU 4 Core ដើម្បីឲ្យសមស្របនឹងរូបសណ្ឋានរបស់ Lumia
1520។

នៅក្នុងថ្ងៃនេះ Nokia នឹងប្រារព្ធធ្វើនូវព្រឹត្តិការណ៍មួយ នៅប្រទេសរុស្ស៊ី ជាមួយនឹងឈ្មោះជាភាសា
អង់គ្លេសថា "World Premiere" នៅមិនទាន់ច្បាស់ថា ពួកគេនឹងបង្ហាញខ្លួន Lumia 1520 ឬក៏ផលិត
ផលផ្សេងនោះទេ។

(រូបភាព concept របស់ Lumia 1520)

កាលពី ២,៣ថ្ងៃមុន, Reuters បានប្រកាសថា Nokia នឹងប្រារព្ធធ្វើព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយនៅ
ទីក្រុង ញូវយ៉ក នៅដើមខែ កញ្ញា ខាងមុខនេះ ដើម្បីបង្ហាញណែនាំ
Bandit & tablet Windows RT,
ពួកយើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើ Nokia នឹងបង្ហាញផលិតផលអ្វី ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Nokia Bandit 6 " Lumia 1520 smartphone phablet hightech