CamNews

ទូរស័ព្ទ 

Clip ប្រើ Nokia Lumia 900 ដំដែកគោលជំនួសញញួរ

Lumia 900 ពិតជាសាកសមទទួលងារជាSmartphone ដែលរឹងមាំបំផុតលើពិភពលោក
ពេលដែលដើរតូនាទីបានយ៉ាងល្អ ធ្វើជាញញួរដំដែកគោលចូលបន្ទះក្តារ ហើយអេក្រង់
របស់វាមិនមានប្រេះស្រាំអ្វីឡើយ។

​ពេលបានលឺព័ត៌មានពីសមាជិកYouTube​ មួយចំនួន បាននិយាយថាNokia Lumia 900 គឺជា
smartphoneដែលរឹងមាំបំផុតលើពិភពលោក Tech Crave បានចាប់ផ្តើមធ្វើការពិសោធន៏ដើម្បី
ឲបានដឹងច្បាស់ពីព័ត៌មាននេះ។ មុនដំបូង គេបានយកញញួរនិងដែកគោលមួយមកដំផ្ទាល់លើ
អេក្រង់របស់ទូរស័ព្ទ ហើយពិតជាគួរឲភ្ញាក់ផ្អើលវាមិនបានបែកនោះទេ។

Nokia Lumia 900

ក្រោយមក គេបានបន្តធ្វើការពិសោធន៏ទៀត ដោយយកទូរស័ព្ទប្រើប្រាស់Windows Phoneនេះ
ធ្វើជាញញួរដំដែកគោបញ្ចូលបន្ទះក្តារមួយ។ ជាលទ្ធផល ដែកគោលបានជាប់យ៉ាងណែននឹង
បន្ទះក្តារ ចំណែកឯ smartphone របស់ Nokiaវិញនៅធម្មតាទាំងអស់។
Tech Crave
ក៏បានផ្ញើសារដាស់តឿនថា វាគ្រាន់តែជាការសាកល្បងលេងសប្បាយប៉ុណ្ណោះ
អ្នកប្រើប្រាស់មិនគួរធ្វើតាមឡើយដើម្បីចៀសវាងភាពអន្តរាយដែលអាចកើតឡើងដោយយថា
ហេតុលើទូរស័ព្ទរបស់ខ្លួន។
Lumia 900 ជាsmartphoneស៊េរីទំនើបបំផុតរបស់ Nokiaដែលមានអេក្រង់4,3inchប្រើប្រាស់បច្ចេក
វិទ្យាClearBlack AMOLED CPU single core Qualcomm Snapdragon ល្បឿន 1,4 GHz និងមាន
camera 8 megapixels ជាមួយកាណុង Carl Zeiss៕

ដោយ៖ nano
ប្រភព៖ zing


Tags: Nokia Lumia 900 smartphone hightech