HTC Droid DNA គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនដំបូងនៅលើពិភពលោកមាន
អេក្រង់ដល់ 1080p ព្រោះដូច្នេះវាត្រូវបានយកទៅធ្វើការប្រៀបធៀបជាមួយស្មាតហ្វូន
លេចធ្លោបច្ចុប្បន្ននេះរួមមាន iPhone 5, Galaxy S III, One X និង Nexus 4។
Droid DNA ជាស្មាតហ្វូនដែលមានកំរិត Pixel ដល់ទៅ 440 ppi /inch ក្នុងពេល iPhone 5 មានតែ
326 ppi និង Galaxy S III មាន 306 ppi។ គេហទំព័រ Gizmodo បានដំឡើងកំរិតពន្លឺអេក្រង់របស់
ស្មាតហ្វូនទាំង5, Droid DNA, Appple iPhone 5, Google Nexus 4, HTC One X និង Samsung
Galaxy S III ដល់កំរិតដែលខ្ពស់បំផុត(ភ្លឺបំផុត)។
ពីឆ្វេងទៅស្តាំៈ iPhone 5, Nexus 4, Droid DNA, One X និង Galaxy S III
នៅក្នុងរូបភាពនេះ Droid DNA មិនមែនជាស្មាតហ្វូនដែលមានអេក្រង់ភ្លឺជាងគេនោះទេ ឈរលើគេ
គឺ HTC One X បន្ទាប់មក iPhone 5។ Super LCD 2 របស់ One X ត្រូវបានគេវាយតំលៃខ្ពស់ក្នុង
ការបង្ហាញពន្លឺយ៉ាងច្បាស់ ដោយ Gizmodo មានការភ្ញាក់ផ្អើលនៅពេលឃើញអេក្រង់ Super LCD3
នៅលើ Droid DNA មានពណ៌រាងខៀវ គឺចាញ់ One X និង iPhone 5 ដោយឈ្នះបានតែ Nexus 4
និង Galaxy S III ប៉ុណ្ណោះ។
Droid DNA មានប្រៀបលើកំរិត Pixel ។ រូបថតតាមកាណុង Marco បានឲ្យឃើញថា Font អក្សរ
របស់ DNA មានភាពស្រទន់ជាងស្មាតហ្វូនផ្សេងទៀត ប៉ុន្តែបើមើលនឹងភ្នែកទទេ គឺពិបាករកឃើញ
ពីភាពខុសគ្នានេះណាស់។
សរុបសេចក្តីមកអេក្រង់ដែលភ្លឺច្បាស់ល្អជាងគេគឺ One X បន្តបន្ទាប់គឺ iPhone 5, Droid DNA,
Nexus 4 និងជាចុងក្រោយគឺ Galaxy S III ៕
ដោយ៖ សិលា
ប្រភព៖ VE