CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Windows Phone ទីពីររបស់ Nokia មានដាក់លក់នៅលើទីផ្សារហើយ

ថ្ងៃនេះក្រុមហ៊ុន Nokia បានប្រកាសចេញលក់ Nokia Lumia 710 នៅលើទីផ្សារហើយ បន្ទាប់ពីបានចេញលក់ Nokia Lumia 800 កាលពីជាងកន្លះខែមុននេះ។

នៅថ្ងៃនេះ Nokia Lumia 710 បានចាប់ផ្តើមដាក់លក់នៅតៃវ៉ាន់ ជាមួយ Nokia Lumia 800
ហើយវានឹងត្រូវដាក់លក់ជាបន្តបន្ទាប់នៅប្រទេសសឹង្ហបុរី ហុងកុង ឥណ្ឌា និងរុស្សី នា
សប្តាហ៍ក្រោយ និងនៅបណ្តាប្រទេសផ្សេងទៀតទូទាំងពិភពលោកក្នុងឆ្នាំ 2012។
ដោយមានតម្លៃលក់រាយប្រហាក់ប្រហែល 360 ដុល្លា (មិនទាន់គិតពន្ធ) Nokia Lumia 710 ដ៏ស្រស់ឆើតឆាយ មានតម្លៃសមរម្យដែលផ្តល់លទ្ធភាពកាន់តែច្រើនជូន​អតិថិជនក្នុងការ​
ទិញយកមកប្រើប្រាស់។ វាត្រូវបានគេលើកសរសើរមិនដាច់ពីមាត់តាំងពីដំបូងថាជាទូរស័ព្ទ
Windows Phone ដែលល្អផ្តាច់គេក្នុងតម្លៃលក់ខាងលើនេះ។

វាផ្តល់នូវបទពិសោធន៍បណ្តាញសង្គមកាន់តែប្រសើរឡើង ដោយមានសមត្ថភាពថតរូប
ហើយយកទៅ​ដាក់ចែកឲ្យមិត្តភក្តិមើលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយថែមទាំងអាច​
ចូលទៅទាញយកកម្មវិធីរាប់ពាន់រាប់ម៉ឺន រាប់បញ្ចូលទាំងសេវាកម្មផ្តាច់មុខពី Nokia ទៀត។
ដំណើរការនៅលើប្រព័ន្ធ Windows Phone 7.5, ស្មាតហ្វូន Nokia Lumia 710 បានត្រូវ​ផលិត​
ឡើងតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់អ្នកដែលត្រូវការប្រើអ៊ិនធឺណិត និងនិយមលេង
Facebook ដែលអាចមើលឃើញ Status Update ដោយផ្ទាល់ភ្លាមៗ ៖
� ម៉ឺនុយ People Hub នៅក្នុងWindows Phone បង្ហាញឲ្យឃើញការហៅទូរស័ព្ទ សារ
អ៊ីមែល បណ្តាញ សង្គម មានសមត្ថភាពប្រមូលផ្តុំលេខទំនាក់ទំនងដាក់តាមក្រុម ហើយ​
អាចយកមកដាក់នៅអេក្រង់មុខដែលផ្តល់ភាពងាយស្រួលក្នុងការតាមដានដំណឹងថ្មីៗពី
(ឬផ្តល់ទំនាក់ទំនងទៅ) អ្នកដែលជិតស្និទ្ធនឹងលោកអ្នកបានយ៉ាងងាយស្រួល។
� មាន Internet Explorer 9 និងប៊ូតុង Bing Search ដូច្នេះការបើកអ៊ិនធឺណិត​លឿន
ហើយ​ងាយស្រួលទៀត។
� ម៉ឺនុយ Nokia Drive អាចយកមកប្រើក្នុងយានយន្តលោកអ្នកប្រាប់ផ្លូវទៅកាន់
គោលដៅ។
� Nokia Music ផ្តល់នូវ MixRadio ដែលជាកម្មវិធីស្តាប់ចម្រៀងឥតគិតថ្លៃ អាចស្តាប់​
ចម្រៀងក្នុងស្រុកពីវិទ្យុរាប់សិបប៉ុស្តិ៍។
� ជាមួយកាមេរ៉ា 5MP លោកអ្នកអាចថតរូប និងដាក់រូបចែកមិត្តភក្តិមើលតែប៉ុន្មាន
នាទីប៉ុណ្ណោះ ទាំងទូរស័ព្ទកំពុងចាក់សោ។
Nokia 710 មានពីរពណ៌គឺ ស និងខ្មៅ ហើយចំណែកឯគម្របថ្មពីខាងក្រោយមានដល់ទៅ
៥ ពណ៌ដែលមានដាក់លក់ដាច់ដោយឡែក។

ប្រភព៖ Nokia

Tags: nokiamobilelumia 800lumia 710window phone