ថ្មីៗនេះ ប្រភពមួយពី Samsung បានផ្គត់ផ្គង់ដល់គេហទំព័រ SamMobile នូវរូបភាពលើក្រដាស
ដែលត្រូវបានគេចាត់ទុកថាជា Galaxy S IV រួមជាមួយព័ត៌មានលំអិតមួយចំនួន ស្តីពីរូបសណ្ឋាន
Hardware ផងដែរ។
តាមរូបភាពចចាមអារាមនេះ យើងងាយស្រួលក្នុងការសង្កេតឃើញថា Galaxy S IV នេះមាន
ការរចនាម៉ូដ កោងៗជាង S III, ទំហំអេក្រង់ក៏ធំជាង, គែម benzel ក៏ស្តើងជាងមុន។ ទន្ទឹមនឹង
នោះ បើសិនជាយើងពិនិត្យឲ្យបានល្អិតល្អន់បន្តិច យើងនឹងឃើញថា S IV នេះមិនមានប៊ូតុង
Home នោះទេ។
រូបសណ្ឋាន Hardware ចចាមអារាមមួយចំនួនស្តីពីGalaxy S IV ៖
ដោយ៖ សិលា
ប្រភព៖ TTE