ម៉ូដែលទូរស័ព្ទចុងក្រោយចំនួន ២ប្រភេទ នៃស្រឡាយ Nokia Lumia ដែលមានឈ្មោះកូដថា
"Martini" និង "Moneypenny" នឹងត្រូវបានប្រកាសបង្ហាញនៅក្នុងសិក្ខាសាលានៃក្រុមអ្នកអភិវឌ្ឍ
របស់ Microsoft នៅ ២សប្ដាហ៍ក្រោយនេះ។
រូបភាពបែកធ្លាយរបស់ Nokia Lumia 630
ដំបូងគឺស្មាតហ្វូន Nokia Lumia 630 មានឈ្មោះកូដថា "Moneypenny"។ ទូរស័ព្ទនេះ មានអេក្រង់
៤,៥ inch រីសូលូសឹន WVGA 480x800 pixel រួមនឹងក្ដារចុចថាច់ស្គ្រីន។ ព័ត៌មានជាច្រើន យល់ថា
Lumia 630 នឹងមានកំណែ ២ប្រភេទ គឺកំណែស៊ីម ១ និងស៊ីម ២។ នេះគឺជាកំណែបន្ទាប់នៃ Lumia
620 ហើយនឹងងត្រូវបានលក់ក្នុងតម្លៃមធ្យម។
ចំណែក Nokia Lumia 930 នឹងមានឈ្មោះកូដថា "Martini" ។ ព័ត៌មានទាក់ទិននឹងផលិតផលនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្ដែ ក្រុមអ្នកគាំទ្រ Nokia យល់ថា ស្មាតហ្វូននេះ អាច
ជាកំណែដែលស្រដៀងទៅនឹង Lumia Icon ។ ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមក្នុងវិស័យបច្ចេក
វិទ្យាថា Lumia 930 គឺជាកំណែបន្ទាប់របស់ Lumia 920 និង 925 ដែលមានអាក្រង់ ៥ inch បំពាក់
ប្រូសេសឺរ Qualcomm Snapdragon 800 និងកាមេរ៉ា ២០ megapixel ។
ក្រៅពីផ្នែករឹង អ្នកប្រើប្រាស់ក៏សង្ឃឹមថា Microsoft នឹងបំពាក់ Windows Phone 8.1 សម្រាប់
ម៉ាស៊ីននេះ។ ក្រុមអ្នកវិភាគក៏យល់ថា កំណែថ្មីបំផុតរបស់ Windows Phone នឹងមានការបំពេញ
បន្ថែមចំនួន ២ចំនុចសំខាន់ នោះគឺមុខងារ Cortana (ស្រដៀងនឹង Siri និង Google Now ) ដែល
អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ស្វែងរកព័ត៌មានតាមអនឡាញ ឬបញ្ជាទូរស័ព្ទ ដោយសម្លេង រួមនឹង
មុខងារ Action Center ជាមជ្ឈមណ្ឌលទទួល និងប្រតិបត្តិ រាល់ប្រកាសរបស់ Windows Phone។
Concept ដែលត្រូវគេជឿថា ជា Lumia 930
នៅថ្ងៃទី ២មេសាខាងមុខ គេនឹងបានដឹងច្បាស់អំពីឧបករណ៍ និងផលិតផលថ្មី របស់ Microsoft ។
យើងរង់ចាំមើលថា តើ Windows Phone អាចនឹងបង្កើតបានភាពភ្ញាក់ផ្អើលអ្វីខ្លះ ក្នុងពេលខាងមុខ?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Gen