CamNews

ទូរស័ព្ទ 

ម៉ាក Nokia នឹងបាត់ខ្លួនពី ស្មាតហ្វូន នៅពេលខាងមុខ

នៅក្នុងថ្ងៃដំបូង ក្នុងតំណែងជាអគ្គនាយករង ទទួលបន្ទុកផ្នែកឧបករណ៍របស់ Microsoft លោក
Stephen Elop អះអាងថា ក្រុមហ៊ុននេះ នឹងមិនប្រើប្រាស់ម៉ាក Nokia ក្នុងរយៈពេលយូរអង្វែង។

Stephen Elop ឱ្យដឹងថា Microsoft កំពុងស្វែងរកឈ្មោះម៉ាកថ្មី សម្រាប់ទូរស័ព្ទឆ្លាតវៃរបស់ពួកគេ
៖ “Microsoft Mobile គឺជាឈ្មោះដែលត្រូវបានប្រើប្រាស់នៅក្នុងដំណាក់កាលច្របាច់បញ្ចូលគ្នា
រវាង Nokia និង Microsoft ។ ប៉ុន្ដែ នេះ មិនមែនជាម៉ាកដែលអ្នកប្រើប្រាស់ នឹងបានឃើញ នៅ
លើស្មាត ហ្វូនដែលនឹងត្រូវបានដាក់លក់ក្នុងទីផ្សារ។ ម៉ាក Nokia នឹងមិនត្រូវបានប្រើប្រាស់ ក្នុង
រយៈពេលយូរ នៅលើស្មាតហ្វូន។ យើងខ្ញុំ កំពុងតែស្ថិតក្នុងដំណាក់កាល ជ្រើសរើសឈ្មោះថ្មី”។

អតីត CEO របស់ Nokia លោក Stephen Elop ក៏បានបង្ហាញនូវភាពត្រេកអរ ជាមួយនឹងការ
ច្របាច់បញ្ចូលគ្នានេះ ហើយជឿថា Microsoft នឹងជួយពួកគេ ឱ្យមានការច្នៃប្រឌិតជាងមុន។

នៅពេលត្រូវបានសួរថា តើពេលណាទើបទូរស័ព្ទដំបូង ដែលមានឈ្មោះ ម៉ាក របស់ Microsoft
បង្ហាញខ្លួន លោក Stephen Elop ឱ្យដឹងថា លោកមិនអាចបង្ហើបបានទេ នៅពេលនេះ ប៉ុន្ដែ
បច្ចុប្បន្ន Microsoft និង Nokia បានក្លាយជាក្រុមហ៊ុនតែមួយ ដូច្នេះ ប្រាកដណាស់ថា អតិថិជន នឹងមិនត្រូវអាននូវឈ្មោះផលិតផលដែលមានភាពវែងអន្លាយ ដូចជា "Nokia Lumia 1020
ដំណើរការដោយ Windows Phone ក្នុងប្រព័ន្ធ AT&T" ដូចបច្ចុប្បន្ន។

ស្មាត​ហ្វូន Nokia Lumia 1020


នៅពេលត្រូវបានគេចោទថា Stephen Elop បាន “សម្លាប់ Nokia” លោកថ្លែងថា ៖ “ខ្ញុំដឹងថា មាន
ការបញ្ចេញអារម្មណ៍ជាច្រើន ជុំវិញការសម្រេចចិត្តដ៏លំបាក ដែលយើងខ្ញុំបានអនុវត្ត ក្នុងរយៈ
ពេលកន្លង។ វិលត្រឡប់ទៅកាន់ចុងឆ្នាំ  ២០១០ និង ដើមឆ្នាំ   ២០១១ យើងខ្ញុំ បានពិនិត្យយ៉ាង
ច្បាស់ នូវការប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិរបស់ Nokia ។   ប៉ុន្ដែ គួរឱ្យស្ដាយ យើងមិនបាន
ឃើញថា មានវិធីណាមួយ ដើម្បីជួយឱ្យ Symbian អាចប្រជែងនឹង iPhone ។    Meego ត្រូវពន្យា
ពេលជាបន្ដបន្ទាប់ ហើយក៏មិនមានសង្ឃឹមថា   នឹងមានប្រជាប្រិយភាព។  យើងខ្ញុំ ត្រូវបង្ខំចិត្ត
សម្រេចផ្ដល់ឱកាសមួយដល់ Nokia ដើម្បីប្ដូរផ្លាស់ និងប្រកួតប្រជែង”។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/Youtube



Tags: Stephen Elop Nokia Microslft Nokia brand vanish