CamNews

ថេបប្ល៊ែត 

iPad Mini តំលៃចាប់ផ្តើម 299$ នឹងចេញលក់នៅខែ10 ឆ្នាំនេះ

តាមរយះ Andy Hargreaves អ្នកវិភាគម្នាក់របស់ក្រុមហ៊ុន Pacific Crest,  Apple នឹងធ្វើការណែនាំនូវផលិតផលថ្មីរបស់ខ្លួន iPad Mini នៅក្នុងខែតុលាខាងមុខនេះ។

តាមពិតទៅពាក្យចចាមអារ៉ាមស្តីពី iPad mini បានលេចចេញតាំងពីដើមឆ្នាំ 2012 និងកាន់តែមាន
ភាពច្បាស់លាស់ពេលប្រារព្ធ WWDC 2012 នៅពេលដែលបានបង្ហាញឲ្យឃើញនូវរូបរាងនៃផ្ទៃ
ខាងក្រោយរបស់ Tablet បន្ទាប់របស់ Apple។ លើកនេះតាមព័ត៌មានបានឲ្យដឹងថា iPad Mini ដែល
មានមេម៉ូរីក្នុង 8GB និងអេក្រង់ 7,85" នឹងដាក់លក់នៅលើទីផ្សារក្នុងរយះពេលខាងមុខនេះជាមួយ
តំលៃ 299$។ តាម Hargreaves, Apple នឹងទទួលបានប្រាក់ចំណូល 31% ក្នុងមួយគ្រឿងនៃផលិត
ផលថ្មីនេះ។ ប្រសិនបើដូចសំដីរបស់អ្នកវិភាគរូបនេះមែន នោះតំលៃរបស់ iPad Mini ខ្ពស់ជាងច្រើន
បើប្រៀបនឹងតំលៃ 199$ របស់ Google Nexus 7 ដែលទើបតែធ្វើការណែនាំក្នុងពេលថ្មីៗនេះ។

 

iPad Mini (រូបសិប្បនិម្មិត)

ព័ត៌មានខាងលើក៏បានធ្វើការប៉ាន់ស្មានផងដែរថា ចុងឆ្នាំនេះ Apple នឹងលក់បាន 10លានគ្រឿង
iPad Mini ហើយនឹងលក់បានដល់ទៅ 35លានគ្រឿង នៅឆ្នាំ2013។ ក្រៅពីនេះ Apple ក៏នឹង
បញ្ឈប់ផលិត iPad 2 ដើម្បីរៀបចំបញ្ចេញលក់ iPad Mini version 16 GB ជាមួយតំលៃ 399$៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: iPad Mini tablet hightech