មិនទាន់មានព័ត៌មានច្រើនឡើយ ពីស្មាតហ្វូនរបស់ក្រុមហ៊ុន XOLO មកពីប្រទេសឥណ្ឌា ក្រៅពី
ដឹងថា វានឹងបំពាក់នូវ Chip ថ្មីបំផុតរបស់ Intel ដែលមានឈ្មោះថា Clover Trail+។
ទូរស័ព្ទមួយដែលត្រូវបានគេផ្សាយពាណិជ្ជកម្មថា "លឿនបំផុតគិតចាប់ពីពេលមុន មកដល់ពេល
បច្ចុប្បន្ននេះ" នឹងបង្ហាញខ្លួននៅថ្ងៃទី ១៤ ខែមីនា ស្អែកនេះ។ ជាក់ស្តែង វាមិនមែនជា Samsung
Galaxy S IV - ស្មាតហ្វូនដែលនឹងបង្ហាញខ្លួននៅថ្ងៃជាមួយគ្នានោះទេ។ ជំនួសមកវិញ វាគឺជាស្មាត
ហ្វូន របស់ XOLO ដែលនឹងបង្ហាញខ្លួនជាមួយនឹង Chip mobile ថ្មីបំផុតរបស់ Intel នៅ Goa ប្រទេស
ឥណ្ឌា។
XOLO បានផ្ញើសំបុត្រអញ្ជើញដល់ភ្ញៀវកិត្តិយស ឲ្យចូលរួមព្រឹត្តិការណ៍នៅ Goa ប្រទេសឥណ្ឌា
ដើម្បីបង្ហាញណែនាំ ស្មាតហ្វូន Intel មួយជាមួយពាក្យស្លោកថា "លឿនបំផុតគិតចាប់ពីពេលមុន
មកដល់ពេលបច្ចុប្បន្ន"។ ក្រុមហ៊ុននេះ មិនបានបង្ហើបឲ្យដឹងព័ត៌មានអ្វីទៀតទាំងអស់ ប៉ុន្តែបើតាម
អ្វីដែលបានបង្ហោះនៅលើគេហទំព័រដើម ក្រុមហ៊ុននេះកំពុងធ្វើការពិសោធន៍ ផលិតផលមួយមាន
ឈ្មោះថា “Mission X” ហើយគេហទំព័រនេះ ក៏កំពុងរាប់ពេលវេលាថយក្រោយ នៃព្រឹត្តិការណ៍ដែល
និយាយខាងលើផងដែរ៕
ដោយ៖ សិលា
ប្រភព៖ Zing