កាលពីថ្ងៃទី២៤ កក្កដា ក្រុមហ៊ុន NOKIA បានប្រកាសថា ខ្លួនបានទិញយកបច្ចេកវិជ្ជា និងកម្មសិទ្ធិ
បញ្ញារូបភាពពី ក្រុមហ៊ុន SCALADO ដោយជោគជ័យហើយ។ បន្ទាប់ពីការទិញនេះទៅ ជំនាញការ
រូបភាពលំដាប់ថ្នាក់ពិភពលោកចំនួន ៣០ រូបនឹងត្រូវ ផ្ទេរមកបម្រើការនៅក្រុមហ៊ុន NOKIA។
លោកស្រី ចូ ហាឡូ (JO HARLOW) នាយកប្រតិបត្តិរងនៃក្រុមហ៊ុន NOKIA ទទួលបន្ទុកផ្នែកស្មាត
ហ្វូនបានមានប្រសាសន៍ថា ៖ "យើងជឿ ជាក់ថា ការទិញយកបច្ចេកវិជ្ជានិងកម្មសិទ្ធិបញ្ញារូបភាព
ខាងលើនេះ នឹងរួមចំណែកពង្រឹងគោលជំហរ NOKIA ដែលកំពុងឈរនៅជួរមុខ ក្នុងផ្នែកថតរូប
តាមទូរស័ព្ទចល័ត ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងផ្តល់ឱកាសឲ្យយើងបង្កើតកម្មវិធីនិងផលិត
ផលសម្រាប់ថតរូបភាពបាន កាន់តែប្រសើរឡើងទៀតផង។"
លោក ចូ ហាឡូ បន្ដថា ៖ "យើងសូមស្វាគមន៍បុគ្គលិកជំនាញៗពីក្រុមហ៊ុន SCALADO ហើយយើង
មានទឹកចិត្តរំភើបរីករាយនឹងឃើញ ជំនាញការផ្នែករូបភាពនៃក្រុមហ៊ុន SCALADO ធ្វើការរួមគ្នាជា
មួយជំនាញការផ្នែករូបភាពនៃក្រុមហ៊ុន NOKIA ដើម្បីលើកកម្ពស់បទពិសោធន៍ ថតរូបពីស្មាតហ្វូន NOKIA LUMIA។ តាមរយៈការច្របាច់ជំនាញថតរូបភាពនៃក្រុមហ៊ុនទាំងពីរបញ្ចូលគ្នា យើងមាន
បំណងធ្វើឲ្យពិភពលោក ទាំងមូលកាន់តែរំជើបរំជួល និងភ្ញាក់ផ្អើលថែមទៀតលើបច្ចេកវិជ្ជាថត
រូបតាមរយៈស្មាតហ្វូន។"
ទីក្រុង LUND នៃប្រទេសស៊ុយអ៊ែត នឹងក្លាយទៅជាទីតាំងអភិវឌ្ឍកម្មវិធីរូបភាពរបស់ NOKIA ថ្មីមួយទៀតបន្ថែមពីលើទីតាំងបច្ចុប្បន្ននៅ ទីក្រុងអ៊ែស្ពូ និង TAMPERE នៃប្រទេសហ្វាំងឡង់។
លោក សាម៊ី នៀមី (SAMI NIEMI) សហស្ថាបនិកនៃក្រុមហ៊ុន SCALADO បានមានប្រសាសន៍
បញ្ជាក់ថា ៖ យើងពិតជារំភើបរីករាយដែល បានធ្វើការជាមួយ NOKIA ក្នុងការផលិតស្មាតហ្វូន NOKIA។ បច្ចេកវិជ្ជានិងសមត្ថភាពដែលយើងបានអភិវឌ្ឍឡើង មិនត្រឹមតែថតរូបប៉ុណ្ណោះ ទេ គឺថែមទាំងជួយចងក្រងអនុស្សាវរីយ៍និងអារម្មណ៍នៃអ្នកប្រើប្រាស់ស្មាតហ្វូន NOKIA ទៀតផង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ press.nokia