CamNews

ទូរស័ព្ទ 

iPhone 6 នឹងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយពណ៌ ឆើតឆាយ?

បណ្ដារូបភាពនេះ ប្រាកដជាធ្វើឱ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ខ្លាំងជាងមុន ព្រោះតែសម្រស់
ឆើតឆាយនៃពណ៌ស្មាតហ្វូនថ្មី របស់ Apple ដែលជិតនឹងបង្ហាញខ្លួន។

កន្លងមក គេតែងតែបានឃើញរូបភាពទាក់ទិននឹង iPhone 6 នៅលើបណ្ដាសារព័ត៌មាន ស្ទើរ
រាល់ថ្ងៃ បើទោះជាក្រុមហ៊ុន Apple មិនដែលបានបញ្ចេញព័ត៌មានផ្លូវការរបស់ស្មាតហ្វូននេះ។
ដោយសារបណ្ដារូបភាពស្ដីអំពី iPhone 6 សុទ្ធសឹងតែមានចំនុចដូចគ្នា បើទោះវាមានប្រភព
ខុសគ្នាក៏ដោយ តែប្រការនេះ បានបណ្ដាលឱ្យអ្នកប្រើប្រាស់មួយ​ចំនួន​ធំ យល់ថា វាជារូប
ភាពនៃម៉ូដែលគំរូ នៃ iPhone 6 ពិតប្រាកដ។

រូបភាពនៃរចនាបទរបស់ iPhone 6 ត្រូវបានបែកធ្លាយ ក៏ពិតមែន ប៉ុន្ដែ អ្នកប្រើប្រាស់ភាគច្រើន
គិតថា Apple នៅតែមានវិធីរបស់ខ្លួន ក្នុងការធ្វើឱ្យពិភពលោក ត្រូវភ្ញាក់ផ្អើល។ វិធីមួយ ក្នុង
ចំណោមវិធីងាយស្រួលបំផុត នោះគឺ ការប្រែក្លាយ iPhone ជំនាន់ថ្មី ទៅជាម៉ូដែលស្មាតហ្វូន
ដែលមានច្រើនពណ៌ និងស្រស់ឆើតឆាយ។

នៅពេល Apple ប្រែក្លាយ iPhone ឱ្យមានពណ៌ដូច iPod គេជឿថា អតិថិជនរបស់ក្រុមហ៊ុន
នេះ នឹងមានអារម្មណ៍ប្លែក និងពិសេសជាងពេលណាៗទាំងអស់។ បណ្ដារូបភាពដែលពោរ
ពេញដោយពណ៌ស្រស់ ឆើតឆាយខាងក្រោមនេះ គឺអាចបញ្ជាក់បានអំពីអារម្មណ៍ពិសេស ៖



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Tech


Tags: iPhone 6 colours