CamNews

ថេបប្ល៊ែត 

Tablet Nexus 7 32 GB មាន 3G ដាក់លក់ហើយ តំលៃសមរម្យគឺ 300 USD

Tablet Nexus 7 មាន 3G ដែលអាចភ្ជាប់អ៊ីនធឺណេតតាមរយះស៊ីមទូរស័ព្ទ ត្រូវបាន
ដាក់លក់
ហើយក្នុងតំលៃដ៏សមរម្យមួយគឺ 300 USD មេម៉ូរីក្នុងទំហំ 32 GB។ 

Google Play Store នៅថ្ងៃនេះបានប្រកាសជាផ្លូវការអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការកុម្មង់
ទិញបាននូវបណ្តាគំរូ Tablet 7 inch របស់ Google Version ថ្មីបំផុតនៅលើទីផ្សារអាមេរិច។ ផលិត
ផលនេះភ្ជាប់មកជាមួយនូវស៊ីមរបស់ AT&T នៅអាមេរិច ប៉ុន្តែមិនត្រូវបាន Lock ឡើយ និងអាច
ប្រើប្រាស់បានយ៉ាងល្អតាមបណ្តាប្រទេសជាច្រើនផ្សេងៗទៀត។ តំលៃលក់ត្រូវបានប្រកាសថា
ថ្លៃជាងតែ 100 USD បើប្រៀបនឹងគំរូ Tablet Nexus 7 ទំហំ 16 GB មិនមានបំពាក់ 3G ។ រយះ
ពេលទទួលផលិតផលគឺ 3 ទៅ 5ថ្ងៃ ក្រោយពីធ្វើការកុម្មង់ទិញ។

Nexus 7 មាន 3G មិនមានអ្វីផ្លាស់ប្តូរ Hardware ទេគឺនៅតែបំពាក់នូវអេក្រង់ទំហំ 7 inch កំរិតពន្លឺ
1.280 x 800 pixel, Panel IPS ដែលមានកំរិត Pixel 216 ppi, Chip Quad Core Nvidia Tegra 3,
RAM 1 GB, អាចភ្ជាប់ Wi-Fi, Bluetooth និង NFC។ ឧបករណ៍នេះនៅប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
Android 4.1 ប៉ុន្តែនឹងអាចអាប់ហ្រ្គេដឡើង 4.2 ក្នុងពេលឆាប់ៗនេះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Google Nexus 7 32 gb 3G tablet hightech