CamNews

ទូរស័ព្ទ 

ស្មាតហ្វូនដែលជាការ សហការរវាង Google និង Motorola, Moto X នឹងមានតំលៃចាប់ផ្តើម 299 USD

គេហទំព័រ Phonearena បានឲ្យដឹងថា Motorola Moto X នឹងជាឧបករណ៍មួយដែលមានតំលៃ
លក់សមរម្យ ដែលពួកយើងសុទ្ធតែប្រាថ្នាចង់បាន។ ស្មាតហ្វូននេះ នឹងមានតំលៃលក់ចាប់ផ្តើម
299 USD សំរាប់ Version 16GB និងតំលៃ 349 USD សំរាប់ Version 32GB នៅអាមេរិច។

គេហទំព័របច្ចេកវិទ្យា PhoneArena បានបន្តឲ្យដឹងថា នៅអឺរ៉ុបក៏នឹងមានតំលៃលក់ ប្រហែលគ្នា
សំរាប់ 16GB និង 32GB គឺ 299 euro និង 349 euro។

Google នឹងបង្ហាញខ្លួន Moto X នៅថ្ងៃទី ០១ ខែសីហា ខាងមុខនេះ នៅអាមេរិច ហើយនឹងដាក់
លក់ នៅក្នុងខែដដែលនេះផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Motorola Moto X smartphone google price 299 usd hightech