ក្នុងពេលដែល HTC One X+ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1 ជាមួយនឹង
CPU Quad-Core, HTC Accord 8X គឺជាម៉ូដែល Windows Phone 8 ជាមួយ CPU
Dual-Core និងអេក្រង់ទំហំ 4,3 inch។
ព័ត៌មានស្តីពីរូបសណ្ឋាន រូបភាពរបស់ស្មាតហ្វូនពីរខាងលើទើបតែបានចែករំលែកនៅលើគេហ-
ទំព័របណ្តាញសង្គម Twitter។ លទ្ធភាពច្រើនដែលស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងមានមុខនៅ
ក្នុងពិធីបង្ហាញណែនាំរបស់ HTC ថ្ងៃទី19/9 ខាងមុខនេះ ឯសហរដ្ឋអាមេរិច ក្នុងពេលដែលគំរូ
One ST, One SC និង One SU ទើបតែបង្ហាញខ្លួននៅចិន។
OneX+ ជា model ប្រើ Android 4.1 Jelly Bean
បើតាម GSM Arena, One X+ គឺជា model HTC ដំបូងគេដែលត្រូវបានដំឡើងប្រព័ន្ធប្រតិបត្តិការ
Android Jelly Bean 4.1 ហើយវាក៏ជា Version Upgrade របស់ One X ដែលបានដាក់លក់កាលពី
ដើមឆ្នាំនេះ។ នៅតែប្រើប្រាស់ chipset Tegra 3 Quad-Core ប៉ុន្តែល្បឿនរបស់វាបានកើនឡើង
ដល់ 1,6 GHz, RAM 1 GB, មេម៉ូរីក្នុង 32 GB ជាមួយខ្នាតប្រវែងទាំងបី 134,36 x 69,9 x 9,3 mm,
និងមានទម្ងន់ 129g។
ព័ត៌មានលំអិតមួយចំនួនស្តីពី Windows Phone 8 Accord របស់ HTC
ផលិតផល Hot បន្ទាប់ទៀតរបស់ HTC ដែលទើបតែបានបង្ហាញខ្លួនដែរនោះគឺ HTC 8X ជាមួយ
លេខកូដ C620a។ នេះគឺជាគំរូ Windows Phone 8 ដំបូងគេរបស់ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ ដែលមាន
ឈ្មោះ Accord។
វាបំពាក់នូវ RAM 1 GB, មេម៉ូរីក្នុង 16 GB, Camera 8 MP ជាមួយកាណុង 28 mm, F2.0, NFC, Beats
Audio មិនចាញ់ OneX+ ឡើយ ប៉ុន្តែបើតាម GSM Arena, 8X នឹងប្រើប្រាស់Chip Dual-Core ល្បឿន
1,2 GHz និងមានអេក្រង់ HD 4,3 inch តែប៉ុណ្ណោះ៕
ដោយ៖ សិលា
ប្រភព៖ VE