Samsung នឹងប្រើប្រាស់ស្ថានីយលេខ៥ របស់ព្រលានយន្តហោះ Heathrow (អង់គ្លេស) សម្រាប់យុទ្ធ នាការ ផ្សាយពាណិជ្ជកម្មធំបំផុតមួយ តាំងពីដើមរៀងមក រហូតដល់ពេលបច្ចុប្បន្ននេះ។
ចាប់ផ្តើមពីថ្ងៃនេះ (ថ្ងៃទី១៩ ខែឧសភា) បណ្តាភ្ញៀវទាំងអស់ ដែលមកដល់ និងធ្វើដំណើរទៅកាន់ ស្ថានីយលេខ៥ នឹងសម្លឹងមើលឃើញ ផ្ទាំងប៉ាណូរូបភាពទូរស័ព្ទ Galaxy S5។ តាំងពីតំបន់នៅជុំវិញ ព្រលាន កន្លែងសម្រាប់ទទួលភ្ញៀវ បន្ទប់រង់ចាំ រហូតដល់អេក្រង់ទាំង ១៧២ ក្នុងតំបន់ស្ថានីយលេខ៥ សុទ្ធតែលេចចេញនូវរូបភាព នៃគំរូស្មាតហ្វូនមិនចូលធូលី មិនជ្រាបទឹក Samsung Galaxy S5។
ទន្ទឹមនឹងនោះ ឈ្មោះហៅស្ថានីយ "Terminal 5" នឹងត្រូវបានប្តូរទៅជា "Terminal Samsung Galaxy S5" ផងដែរ។ ជាងនេះទៅទៀត ភ្ញៀវក៏នឹងត្រូវបានណែនាំទៅដល់ហាង Dixon Travel ដែលស្ថិតនៅក្នុង ព្រលាន ដើម្បីប្រើសាកល្បងផលិតផល "កំពូល" របស់ Samsung ទៀតផង។
យុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ Samsung នឹងអូសបន្លាយក្នុងរយះពេល ២សប្តាហ៍។ នេះគឺជាលើក ដំបូងហើយដែលព្រលានយន្តហោះ Heathrow អនុញ្ញាតឲ្យដៃគូសហការ ផ្លាស់ប្តូរឈ្មោះស្ថានីយរបស់ ខ្លួន ដើម្បីបម្រើដល់គោលបំណងធ្វើទីផ្សារ។
Samsung បានបដិសេធពីការបង្ហើបឲ្យដឹងពីការចំណាយលើ "សេវាកម្មជួល" ស្ថានីយលេខ៥ ប៉ុន្តែ វាពិតជាមិនមែនចំនួនទឹកប្រាក់តិចឡើយ ដោយហេតុថា Heathrow គឺជាព្រលានយន្តហោះដ៏ធំមួយ ក្នុង ចំណោមព្រលានយន្តហោះធំៗ និងមានសកម្មភាពរវល់បំផុត មួយចំនួនទៀត នៅលើពិភពលោក។
កាលពីពេលមុនៗ Nokia និងក្រុមហ៊ុនទូរស័ព្ទមួយចំនួនផ្សេងទៀត បានជួលកន្លែងមួយចំនួន នៅតាម អគារខ្ពស់ៗ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ប៉ុន្តែបើពិនិត្យទៅលើកំរិតធំទូលាយ នៃ ទីតាំង គឺនៅចាញ់ឆ្ងាយណាស់ បើប្រៀបជាមួយនឹង ការផ្សព្វផ្សាយពាណិជ្ជកម្មលើកនេះ របស់ក្រុមហ៊ុន Samsung៕
ប្រែសម្រួល៖ សិលា
ប្រភព៖ phonearena & vreview