CamNews

ទូរស័ព្ទ 

HTC បង្ហាញខ្លួន One ពណ៌ក្រហម ដាក់លក់នៅពាក់កណ្តាល ខែកក្កដា

HTC ទើបតែធ្វើការបង្ហាញខ្លួន Version ពណ៌ក្រហមស្រស់របស់ One នៅលើទីផ្សារប្រទេស
អង់គ្លេស ជាមួយនឹងឈ្មោះហៅថា Glamour Red (ក្រហមដ៏ស្រស់ឆើតឆាយ)។ ជាជំហានដំ
បូង One ពណ៌ក្រហមមិនទាន់ត្រូវបានដាក់លក់ទូលំទូលាយនៅឡើយទេ គឺដាក់លក់នៅតែ
ប្រទេសអង់គ្លេស ជាមួយនឹងប្រព័ន្ធទូរស័ព្ទចល័ត Phones 4U ប៉ុណ្ណោះ ។

រូបសណ្ឋាន Hardware ទាំងអស់របស់ HTC One ពណ៌ក្រហម គឺដូចនឹង Version ពណ៌ប្រាក់
និងខ្មៅ ដែលយើងធ្លាប់បានដឹងមកហើយថា វាមានអេក្រង់ទំហំ 4,7" Full-HD, camera Ultra
Pixel
, Speaker BoomSound, Android Jelly Bean...។

HTC និងប្រព័ន្ធទូរស័ព្ទចល័ត Phones 4U នៅមិនទាន់ឲ្យដឹងពីទំហំមេម៉ូរីក្នុងរបស់ Version ពណ៌
ក្រហមនេះ ក៏ដូចជាតំលៃលក់របស់វា នៅឡើយទេ។ ស្មាតហ្វូននេះ នឹងត្រូវបានដាក់លក់នៅ
តាមបណ្តាហាងលក់រាយ របស់ Phones 4U ចាប់ពីពាក់កណ្តាលខែ កក្កដា ខាងមុខនេះតទៅ៕


ដោយ៖ សិលា
ប្រភព៖ TTE


Tags: HTC One red smartphone hightech