គណនី Twitter @evleaks ទើបតែបង្ហើបចេញបណ្តារូបភាព Galaxy Tab S 10.5, tablet លំដាប់ កំពូល ដែលនឹងបង្ហាញខ្លួននៅក្នុងរយះពេលខាងមុខរបស់ Samsung បំពាក់នូវលក្ខណៈសម្បត្តិខ្លាំង រចនាម៉ូតស្អាតជាមួយនឹងសំបកខាងក្រោយ គឺដូចទៅនឹង ការរចនាម៉ូតរបស់ Galaxy S5។
Samsung Galaxy Tab S 10.5 បំពាក់សំបកក្រោយ ត្រូវបានរចនាម៉ូតរាងប្រហោងៗដូចទៅនឹង Samsung Galaxy S5។ ការរចនាម៉ូតបែបនេះ រាងប្លែកភ្នែកគួរសម។ ផលិតផលនៅបានបំពាក់នូវ លោហធាតុព័ទ្ធជុំវិញតួ Tablet ដែលធ្វើឲ្យ Galaxy Tab S កាន់តែស្អាតមួយកំរិតថែមទៀត។
រូបភាពចចាមអារាម បានបង្ហាញឲ្យឃើញថា Samsung Galaxy Tab S 10.5 មានកម្រាស់ស្តើង គួរឲ្យ ចាប់អារម្មណ៍ បើទោះជាវិមាត្ររបស់វាមកដល់ពេលនេះ នៅមិនទាន់មានប្រភពបញ្ជាក់ច្បាស់លាស់ នៅឡើយ។
Samsung Galaxy Tab S 10.5 នឹងត្រូវបានបំពាក់នូវអេក្រង់ AMOLED 10.5 inch កំរិតរីសូលុយហ្សិន 2560 x 1600 pixel។ នេះគឺជាជំនាន់ Tablet ទី២ ដែលត្រូវបានបំពាក់អេក្រង់ AMOLED គិតចាប់តាំង ពីពេលដែល Samsung Galaxy Tab 7.7 បង្ហាញខ្លួនកាលពីឆ្នាំ ២០១១។ ទន្ទឹមនឹងការបំពាក់នូវ អេក្រង់ ដ៏ភ្លឺច្បាស់នេះ Galaxy Tab S 10.5 នៅបំពាក់នូវ CPU 8 Core Exynos 5420, RAM 3GB និង មាន Sensor ស្គែនម្រាមដៃ។ កាមេរ៉ាក្រោយមានទំហំ 8MP និងកាមេរ៉ាមុខ 2.1 MP។ ពេលដែល បង្ហាញខ្លួនជាផ្លូវការ លទ្ធភាពច្រើន Samsung Galaxy Tab S 10.5 នឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat រួមជាមួយ interface Magazine UX ថ្មីបំផុត៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview