បន្ទាប់ពីមួយរយៈពេលយ៉ាងយូរនៃការបែកធ្លាយព័ត៌មាន និងរូបភាពយ៉ាងច្រើនសន្ធឹក ពេលនេះ
iPhone 6 ក៏បង្ហាញរូបរាង “ទាំងស្រុង” មុនថ្ងៃ ៩កញ្ញា ដែលជាមហាព្រឹត្តិការណ៍របស់ស្មាតហ្វូន
នេះ។
ដើម្បីនាំមកជូនដល់មិត្តអ្នកអាននូវរូបភាពល្អឯក និងជាក់លាក់ជាងមុន ទាក់ទិននឹងស្មាតហ្វូន
ជំនាន់ថ្មីរបស់ Apple លោក Rozetked បានប្រមូលផ្ដុំនូវផ្នែកទាំងឡាយដែលបានលេចធ្លាយ
ជារូបភាព ជាព័ត៌មាន ចាប់ពីគ្រោងផ្នែកខាងក្រោយធ្វើអំពីលោហធាតុ រហូតដល់គ្រឿងម៉ាស៊ីន
ខាងក្នុង។
លោក Rozetked អះអាងថា នេះ នឹងជាកំណែ អេក្រង់ 4.7 inch របស់ iPhone 6 ដោយវាត្រូវ
បានការពារដោយសម្បកលោហធាតុ ប្រើប្រាស់ប្រូសេសឺរ A8 និងមានបំពាក់នូវឈីប NFC
ផងដែរ។
ទន្ទឹមនឹងព័ត៌មានចចាមអារ៉ាម ស្ដីអំពីអេក្រង់ប្រភេទ sapphire ដែលអាចទប់ទល់នឹងការប៉ះ
ទង្គិចនៅលើ iPhone គេដឹងថា កាមេរ៉ារបស់ផលិតផលថ្មីនេះ ក៏នឹងលយចេញមកក្រៅបន្តិច
ប៉ុន្ដែ ជំនួសមកវិញ វានឹងធ្វើឱ្យអ្នកដែលចូលចិត្តថតរូប មានការពេញចិត្តជាងកំណែមុនៗ
ដោយសារ iPhone 6 នឹងមានកម្រិតរីសូលូសឹនខ្ពស់ជាងមុន ជួយឱ្យរូបថត មានគុណភាព និង
ច្បាស់ជាងមុន។
ដើម្បីជ្រាបកាន់តែច្បាស់ អំពីទិន្នន័យ ក៏ដូចជារូបភាពជាក់ស្ដែងជាងបណ្ដាព័ត៌មានបែកធ្លាយ
មុនៗ សូមអញ្ជើញមិត្តអ្នកអាច មកទស្សនាវីដេអូខាងក្រោម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ independent/youtube