J Butterfly គឺជាស្មាតហ្វូនដំបូងគេនៅលើពិភពលោកដែលមានអេក្រង់ Full HD ហើយ
ក៏ជាកូនភ្លោះជាមួយ Droid DNA ដែលទើប HTC ធ្វើការបង្ហាញខ្លួន។ J Butterfly ត្រូវ
បានបង្ហាញខ្លួនលឿន តែដាក់លក់តែនៅលើទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។
កាលពីពាក់កណ្តាលខែ10 កន្លងទៅនេះ HTC បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយពេលបានក្លាយ
ទៅជាក្រុមហ៊ុនដំបូងគេដែលបានបង្ហាញស្មាតហ្វូនមានអេក្រង់ Full HD តាមរយះម៉ូដែលទំនើប
J Butterfly។ ស្មាតហ្វូននេះមានរូបសណ្ឋានដូចនឹង Droid DNA ជាស្មាតហ្វូន Full HD ទើបតែត្រូវ
បាន HTC បង្ហាញណែនាំមួយខែក្រោយនៅអាមេរិចសំរាប់ Verizon។ ជាក់ស្តែង J Butterfly គឺជា
ម៉ូដែលដែល HTC ធ្វើការចែកចាយតែនៅលើទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។
ក្រៅពីអេក្រង់ S-LCD 3 ទំហំ 5 inch កំរិតពន្លឺ Full HD ជាមួយកំរិត Pixel ខ្ពស់ដល់ 440 ppi, ស្មាត
ហ្វូន J Butterfly នៅបំពាក់រូបសណ្ឋានដ៏ខ្លាំងថែមទៀតផង។ វាមានCPU Quad Core Snapdragon
S4 Pro APQ8064 ល្បឿន 1,5 GHz, RAM 2 GB។ ប៉ុន្តែកាមេរ៉ានៅតែ 8 megapixel ដូចនឹង One X
និង One S។ ទោះជាអេក្រង់ធំ កំរិតពន្លឺខ្ពស់ តែថ្មនៅតែទាបគឺ 2.020 mAh។
មេម៉ូរីក្នុងរបស់ស្មាតហ្វូនគឺ16 GB និងមានរន្ធបន្ថែមមេម៉ូរីក្រៅប្រភេទ microSDHC ។ វាមាន Support
4G LTE អាចប្រើបានទាំង GSM និង CDMA ជាមួយ Wi-Fi / n, Bluetooth 4.0, NFC និងកាមេរ៉ាមុខ
2,1 megapixel។ ចំនុចពិសេសផ្សេងពី Droid DNA គឺ J Butterfly មានសមត្ថភាពមិនជ្រាបទឹកតាម
ស្តង់ដារ IPX5 ៕
ទស្សនារូបភាពជាក់ស្តែងមួយចំនួនរបស់ J Butterfly ខាងក្រោមនេះទាំងអស់គ្នា!
ដោយ៖ សិលា
ប្រភព៖ VE