CamNews

ទូរស័ព្ទ 

Nokia ជិតធ្វើការផលិតទូរស័ព្ទLumia និង PureView មិនជ្រាបទឹក

ទូរស័ព្ទស៊េរីថ្មីបំផុតរបស់ណូគៀគឺ Lumia និង PureView ជិតមានស៊េរីថ្មីដែលអាចប្រើ
ប្រាស់
បាននៅក្នុងទឹក ដោយមិនជ្រាបទឹក។

Nokia ធ្លាប់បានធ្វើការណែនាំនូវបច្ចេកវិទ្យាមិនជ្រាបទឹកសំរាប់ស៊េរីទូរស័ព្ទថ្មីៗរបស់ពួកគេ។
ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនបានសំរេចចិត្តអនុវត្តផែនការនេះទៅលើស៊េរីទូរស័ព្ទLumia និង
PureView។ ខុសពីទូរស័ព្ទមិនជ្រាបទឹកធម្មតាបច្ចុប្បន្ន Nokia បានបំពាក់នូវសំបកNano ដ៏ស្តើង
ទាំងផ្នែកខាងក្នុង និងខាងក្រៅទូរស័ព្ទ ដូច្នេះបើទោះជាទឹកអាចជ្រាបចូលផ្នែកខាងក្នុងទូរស័ព្ទ
បានក៏ទូរស័ព្ទមិនខូចដែរ។

បច្ចេកវិទ្យាមិនជ្រាបទឹកដោយសំបកNano ត្រូវបាន Nokia ធ្វើការពិសោធន៏នៅក្នុងព្រឹត្តិការណ៏
Nokia World កាលពីខែកញ្ញាឆ្នាំមុន។
Lumia គឺជាទូរស័ព្ទដំបូងរបស់Nokia ប្រើប្រាស់ប្រព័ន្ធប្រតិបិត្តិការWindows Phone របស់ Microsoft។
សព្វថ្ងៃមានបួនស៊េរីទូរស័ព្ទLumia ដូចជាLumia 900, Lumia 800, Lumia 710, និងLumia 610។ ក្នុង
នោះទូរស័ព្ទPureView 808 ដែលជាទូរស័ព្ទមានកាមេរ៉ា41 megapixel ត្រូវបាន Nokiaធ្វើការណែនាំ
កាលពីខែ 2/2012 នៅBarcelona (ប្រទេសអេស្បាញ)៕

ដោយ៖ សិលា
ប្រភព៖ zing

 

 


 

 


Tags: Lumia PureView hightech