CamNews

បច្ចេកវិទ្យា 

iPhone 5 កុម្មង់ទិញមុនតំលៃ 1.100 USD

តាមគេហទំព័រព័ត៌មានវិទ្យា Macotakara (ជប៉ុន) បានឲ្យដឹងថា គំរូ iPhone ជំនាន់ទី6
ត្រូវបាន
Apple រៀបចំនឹងដាក់បង្ហាញនៅប៉ុន្មានខែខាងមុខនេះ។ គេហទំព័រពាណិជ្ជកម្ម
អេឡិចត្រូនិច
មួយរបស់ចិន បានចាប់ផ្តើមបើកទទួលការកុម្មង់ទិញពីអតិថិជនហើយ ក្នុង
តំលៃ 1.100 USD។

ព័ត៌មានដែល Macotakara បង្ហាញចេញមកត្រូវបានគេចាប់អារម្មណ៍ ពីព្រោះកាលពីឆ្នាំមុនគេហ-
ទំព័រនេះបានចេញនូវព័ត៌មានដ៏ត្រឺមត្រូវមួយពីការបញ្ចេញលក់គំរូទូរស័ព្ទ iPhone 4S។

កាលពីខែ សីហា/2011, Macotakara បាននិយាយថា iPhone 4S និង iPad 3 នឹងបញ្ចេញលក់នៅ
ខែតុលា ហើយចុងក្រោយនៅពាក់កណ្តាលខែតុលា Apple ក៏បានបញ្ចេញលក់ផលិតផលថ្មីនៃទូរ-
ស័ព្ទទំនើបរបស់ខ្លួនមែន។ ប៉ុន្តែសំរាប់ ផលិតផល iPad ត្រូវរង់ចាំដល់ខែមីនា ឆ្នាំ2012 ទើប new
iPad ដាក់បញ្ចេញលក់។

(រូបសិប្បនិម្មិត)

បើតាមគេហទំព័ររបស់ជប៉ុនបានឲ្យដឹងថា គំរូ iPhone ថ្មីមានការរចនាម៉ូដខុសប្លែកច្រើនពី iPhone
4S សព្វថ្ងៃ ផ្ទៃខាងក្រោយនៃទូរស័ព្ទត្រូវបានស្រោបដោយទាំងកញ្ចក់ និងអាលុយមីញ៉ូម។

មុននេះ បើទោះជាមិនទាន់ដឹងថា iPhone ថ្មីមានរូបរាងយ៉ាងណាផង ប៉ុន្តែគេហទំព័រពាណិជ្ជកម្មអេ-
ឡិចត្រូនិច Taobao របស់ប្រទេសចិន បានបើកទ្វារទទួលស្វាគមន៏អតិថិជនឲ្យកុម្មង់ទិញក្នុងតំលៃ
ដ៏ខ្ពស់គឺ 1.100 USD៕

ដោយ៖ សិលា
ប្រភព៖ zing


Tags: iPhone 5 smartphone hightech