បណ្តាឧបករណ៍ Mobile ត្រូវបានអ្នកប្រើប្រាស់សព្វថ្ងៃមានការថែទាំង ថ្នមខ្លាំងណាស់
ព្រោះតែត្រូវបានទិញក្នុងតំលៃថ្លៃៗ ដោយអ្នកខ្លះបានទិញសំបកការពារមកបំពាក់បន្ថែម
ដើម្បីចៀសវាងការធ្លាក់ជ្រុះ ប៉ះទង្គិចទៅ ធ្វើឲ្យបែកបាក់ ប្រេះស្រាំ ឧបករណ៍ជាទីស្រ
លាញ់របស់ខ្លួន។
ជាក់ស្តែង បណ្តាវិស្វករនៅបន្ទប់ពិសោធន៍របស់ Nokia គឺមិនបានគិតដូច្នេះឡើយ។ ការងារប្រចាំថ្ងៃ
របស់ពួកគេគឺ កំទេចទូរស័ព្ទរាប់រយគ្រឿង ដើម្បីវាស់ពីកំរិតនៃភាពរឹងមាំ ក៏ដូចជាត្រួតពិនិត្យរាល់កំ
ហុសទាំងឡាយដែលត្រូវជួបលើទូរស័ព្ទមុនពេលបញ្ចេញលក់នៅលើទីផ្សារ។ ក្នុងបន្ទប់ពិសោធន៍
នេះ ទូស័ព្ទជាច្រើនគ្រឿងត្រូវបានកំទេច បំផ្លាញ។ បន្ទប់នេះ បានក្លាយទៅជាបន្ទប់ធ្វើទារុណកម្ម
និងជាកន្លែងដ៏គួរឲ្យខ្លាចបំផុតសំរាប់គ្រប់ទូរស័ព្ទណាទាំងអស់។
ទូរស័ព្ទជាច្រើនគ្រឿងត្រូវបានគ្រវាត់ គាប លុង...រហូតដល់បែក ដាច់ខូចខាត
ក្រៅពីការពិសោធន៍ដោយការកោសឆូតធម្មតា នៅក្នុងបន្ទប់ពិសោធន៍របស់ Nokia ក្រុមវិស្វករ
បានធ្វើការពិសោធន៍ដោយបើកបិទលើប្រភេទទូរស័ព្ទបើកបិទ រហូតដល់ខូច រឺរុញបិទបើកចុះ
ឡើងលើទូរស័ព្ទរុញ រហូតដល់ដាច់ខ្សែអេក្រង់ជាដើម។ តាមរយះការពិសោធន៍នេះហើយ បាន
ជាបណ្តាទូរស័ព្ទរបស់ Nokia ដែលលក់នៅលើទីផ្សារមានភាពធន់ រឹងមាំ ប្រើប្រាស់បានយូរ។
ការពិសោធន៍ដោយទម្លាក់ដូច្នេះ គឺពិតជាមហាសាមញ្ញនៅក្នុងបន្ទប់ពិសោធន៍របស់ Nokia
សូមទស្សនាវីដេអូនៃការពិសោធន៍ ក្នុងបន្ទប់ពិសោធន៍របស់ Nokia ខាងក្រោមនេះទាំងអស់គ្នា !
ដោយ៖ សិលា
ប្រភព៖ k14