បើទោះជាសំរេចចិត្តលក់ការិយាល័យកណ្តាលដ៏ធំរបស់ខ្លួន ហើយជ្រើសយកប្រព័ន្ធ
ប្រតិបត្តិការរបស់ Microsoft ប៉ុន្តែក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ ក៏កំពុងតែគិតពីការរៀប
ចំផែនការមួយពេលដែល Window Phone បរាជ័យ។
ព័ត៌មានចចាមអារាមមួយចំនួនកាលពីពេលមុនបាននិយាយថា Nokia កំពុងមានផែនការគិតពី
Android ក្នុងករណី Windows Phone បរាជ័យ។ ថ្មីៗនេះ ក្រុមហ៊ុន Nokia បានបង្ហាញពីសកម្មភាព
ក្នុងការរៀបចំផែនការនេះ។
តាមប្រភពបានឲ្យដឹងថា Nokia បានបង្ហោះព័ត៌មានជ្រើសរើសបុគ្គលិកមួយចំនួនរបស់ខ្លួនលើ
គេហទំព័របណ្តាញសង្គម Linkedln ក្នុងនោះមានរើសតំណែងវិស្វករ Software Linux។ អ្វីដែល
ត្រូវធ្វើសំរាប់មុខតំណែងនេះ គឺតាមដាន ត្រួតពិនិត្យ Hardware និង Software Linux សំរាប់
ផលិតផលថ្មីៗរបស់ Nokia។
Nokia នៅតែមានក្តីស្រមៃពី Android?
បណ្តាឧបករណ៍ប្រើប្រាស់ Linux គឺមិនច្រើនឡើយ ក្នុងពេលដែល Nokia ផលិតទូរស័ព្ទប៉ុណ្ណោះ។
រឿងនេះបានធ្វើឲ្យពួកយើងយល់ថា ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានមានគំនិតប្តូរទៅផលិតឧប-
ករណ៍ Mobile ផ្សេងៗដោយប្រើប្រាស់ WebOS រឺ Android ។
WebOS ប្រាកដជាមិនមែនប្រព័ន្ធប្រតិបត្តិការ ដែលគួរតែគិតដល់ឡើយ។ ដូច្នេះ Android កំពុង
ក្លាយជាជម្រើសតែមួយគត់។ អ្វីទាំងអស់ គ្រាន់តែជាការគិតស្មានទុកមុនតែប៉ុណ្ណោះ តែបើសិន
ជាករណី Windows Phone នៅតែមិនអាចជួយ Nokia រីកចំរើនឡើងវិញបានទេ Android គឺជា
អ្នកសង្រ្គោះ Nokia ដែលល្អជាងគេបំផុត៕
ដោយ៖ សិលា
ប្រភព៖ zng