CamNews

ទូរស័ព្ទ 

វីដេអូសាកល្បង កំរិតនៃភាពរឹងរបស់ HTC One M8 ជាមួយនឹង កូនសោរ កាំបិត ញញួរ

HTC One M8 គឺជាស្មាតហ្វូនស៊េរីខ្ពស់បំផុតមួយ របស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃតៃវ៉ាន់ HTC ដែល ទើបតែធ្វើការ បង្ហាញខ្លួន កាលពីពេលថ្មីៗនេះ។

វាជារឿងធម្មតាទៅហើយសម្រាប់អ្នកបច្ចេកវិទ្យានៅអឺរ៉ុប បន្ទាប់ពីផលិតផលថ្មីលំដាប់កំពូល នៃក្រុម ហ៊ុនទូរស័ព្ទធំៗល្បីៗបានបង្ហាញខ្លួន ក្រៅតែពីអត្ថបទនិយាយពីការវាយតំលៃលើ Hardware Software ថ្មី របស់ផលិតផល ក៏ដូចជាបរិមាណប្រើប្រាស់នៃផាមពលថ្មរបស់វា ផ្នែកដែលមិនអាច ខ្វះបានមួយទៀតនោះ គឺការតេស្តសាកល្បង កំរិតនៃភាពរឹងមាំ នៃផលិតផលទាំងនោះ។

វីដេអូខាងក្រោមមួយនេះ គឺជាការរពិសដៃពិសោធសាកល្បង កំរិតនៃភាពរឹងមាំរបស់ស្មាតហ្វូន HTC One M8 ពីសំណាក់សមាជិក Techsmartt ដោយការប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា កូនសោរ កាំបិត និងញញួរ ជាដើម យកមកកោសឆ្កូត និងដំកំទេច HTC One M8។

ចង់ដឹងថា M8 អាចទ្រទ្រាំការសាកល្បងនេះ បានកំរិតណា? សូមតាមដានទស្សនានូវវីដេអូតេស្ត សាកល្បង ខាងក្រោមនេះទាំងអស់គ្នា៖

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: All New HTC One M8 Scratch & Hammer Test SmartphoneHTC Hightech