តាមព័ត៌មានពី Yahoo ចិន ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់បានឡើងដល់ចំនួន 2,5 លានគ្រឿងនៃ
ការកុម្មង់ទិញមុនស្មាតហ្វូន Lumia 920 ទូទាំងពិភពលោករួមមាន អាមេរិច អាឡឺម៉ង់ អូស្រ្តាលី
និងប្រទេសមួយចំនួនផ្សេងទៀត។ តាមរយះព័ត៌មាននេះ ក៏បានជួយឲ្យតំលៃភាគហ៊ុនរបស់
Nokia កើនឡើងដល់ 25% នៅក្នុងថ្ងៃម្សិលមិញ។
ជាមួយចំនួន 2,5 លាន Orders បរិមាណ Lumia 920 ដែលបានកុម្មង់ទិញមុន គឺមានចំនួនច្រើន
ជាងបរិមាណស្មាតហ្វូន Lumia ដែលបាន Nokia ដាក់លក់កាលពីត្រីមាសទី III កន្លងទៅនេះ។
នៅអាមេរិច និងនៅលើគេហទំព័រលក់អនឡាញដូចជា Amazon រឺ Expansys របស់អង់គ្លេស, 920
ក៏ជាម៉ូដែលកំពុងលក់ដាច់ រឺស្ថិតនៅ top ក្នុងបណ្តាស្មាតហ្វូនដែលត្រូវបានគេប្រើប្រាស់ច្រើន
បំផុត។
ទន្ទឹមនឹងព័ត៌មានដ៏សប្បាយរីករាយជាមួយ Windows Phone 8 និងគំរូ Lumia ជំនាន់ថ្មី, Nokia ក៏
ទទួលបានព័ត៌មានមិនសប្បាយចិត្តមួយគឺ Damian Dinning, ជាបុគ្គលិកជាន់ខ្ពស់ក្នុងក្រុមអភិវឌ្ឍ
ពីបច្ចេកវិទ្យាថតរូបរបស់ Nokia ក៏ដូចជាពាក់ព័ន្ធដល់បច្ចេកវិទ្យា PureView (លើ 808 និង Lumia
920) នឹងចាកចេញពីក្រុមហ៊ុនចាប់ពីថ្ងៃទី 30/12 ខាងមុខនេះ។ ព័ត៌មាននេះបានបញ្ជាក់ដោយ
Nokia UK ៕
ដោយ៖ សិលា
ប្រភព៖ VE