Sony ទើបតែបង្ហាញណែនាំ ស្មាតហ្វូនថ្មីមួយទៀតគឺ Xperia C ដែលមានគោលបំណងសំរាប់
ធ្វើការប្រកួតប្រជែងជាមួយ Galaxy Grand និង Galaxy Win ជាមួយនឹងរូបសណ្ឋានល្អ អេក្រង់
ធំ ប៉ុន្តែតំលៃលក់ គឺនឹងស្ថិតនៅកំរិតមធ្យមប៉ុណ្ណោះ ដោយសារតែវាប្រើប្រាស់នូវ chipset មក
ពីក្រុមហ៊ុនតៃវ៉ាន់, MediaTek, ដែលតែងតែឃើញមានបំពាក់នៅលើស្មាតហ្វូនស៊េរីមធ្យម និង
ទាប នៅលើទីផ្សារ។ Chipset ប្រើប្រាស់នៅលើម៉ូដែលនេះ មានឈ្មោះកូដ MT6589 ល្បឿន
1,2 GHz រួមជាមួយ RAM 1 GB។
ស្មាតហ្វូនថ្មីនេះ មានការរចនាម៉ូត ស្អាត ភ្លឺរលោង ដូចនឹងបណ្តាស៊េរីស្មាតហ្វូន Xperia 2013
របស់ Sony ដែរ ដូចជានៅផ្នែកខាងក្រោមអេក្រង់មានអំពូល LED Alert ច្រើនពណ៌ដូចមាន
នៅលើ Xperia L, ផ្នែកខាងក្រោយ ដូចនឹង Xperia SP ក្នុងនោះវាក៏មានច្រើនពណ៌សំរាប់
ធ្វើការជ្រើសរើសផងដែរ រួមមាន ពណ៌ស្វាយ ស និងខ្មៅ ដូចនឹង Xperia Z។
ក្រុមហ៊ុនផលិតទូរស័ព្ទជប៉ុន ក៏បានបំពាក់ដល់ Xperia C នូវបណ្តា Features ល្អៗដូចជា កា
មេរ៉ាទំហំ 8 megapixel ប្រើប្រាស់ Sensor Exmor R, អនុញ្ញាតថតរូបដោយប្រើសម្លេង។ វាប្រើ
បានស៊ីមពីរ ជាមួយនឹងអេក្រង់ទំហំ 5 inch មានកំរិតពន្លឺ qHD 960 x 540 pixel។
បច្ចុប្បន្ន តំលៃលក់ និងពេលវេលាបង្ហាញខ្លួននៅលើទីផ្សារនៃ Xperia C នៅមិនទាន់មានព័ត៌
មានច្បាស់លាស់ នៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE